ប្រពន្ធអ្នកគុនខ្មែរមកពីខេត្តកោះកុង យ៉េន ឌីណា ថាសម្រាប់៥ប្រកួតរបស់ប្ដីខ្លួនកន្លងទៅនេះ រូបគេសន្សំបានប្រហែលជាង២០០០ដុល្លារ ដោយការចាយត្បិតត្បៀតបំផុត ព្រោះចង់បានផ្ទះរស់នៅនិងគេ។
ប្រពន្ធអ្នកប្រដាល់ខាងលើនេះ បានឲ្យដឹងថា ការវិលចូលសង្វៀនជាថ្មីរបស់ប្ដីមួយរយៈពេលនេះគិតទៅបាន៥ប្រកួតមកហើយ។ បើនិយាយពីតម្លៃខ្លួន និងប្រាក់ដែលទទួលសរុបទៅជាង២០០០ដុល្លារ។ តម្លៃខ្លួនប្ដីរបស់អ្នកនាងទទួលបានជាង៣០០ដុល្លារនោះទេ ប៉ុន្តែមានកម្មវិធីខ្លះដណ្ដើមប្រាក់លាន ឬបានប្រាក់លើកទឹកបន្ថែមទើបអាចបានច្រើន។
ភរិយាវ័យ២៣ឆ្នាំរបស់ ឌីណា រូបនេះបន្ថែមទៀត ពេលវ៉ៃចប់ប្ដីប្រគល់ប្រាក់ទាំងអស់ៗមកឲ្យទុក ខណៈខ្លួនមិនសូវហ៊ានចំណាយច្រើននោះទេ ព្រោះចង់សន្សំលុយរកទិញផ្ទះមួយសមរម្យដើម្បីរស់នៅនិងគេ បច្ចុប្បន្ននេះនៅផ្ទះនៅឡើយទេ។
រំលឹកដែរថា កីឡាករ យ៉េន ឌីណា ឬ ប៉ោ ភារិទ្ធ រៀបការជាមួយអ្នកនាង ផន ផល្លៃ ប្រហែលជិតមួយឆ្នាំមកហើយ។ បន្ទាប់ពីបាត់មុខពីសង្វៀនគុនខ្មែរមួយរយៈពេលមក ឌីណា វិលចូលសង្វៀនវិញនិងឡើងប្រកួត៥ប្រកួតមកហើយតាមបណ្ដាស្ថានីយទូរទស្សន៍នានា៕
៥ប្រកួតកន្លងទៅនេះ ប្រពន្ធ យ៉េន ឌីណា សន្សំលុយប្ដីបានជាង២០០០ដុល្លារ
អត្ថបទទាក់ទង