ខ្សែប្រយុទ្ធបិសាចក្រហម Man. Utd កីឡាករ Marcus Rashford និងខ្សែបម្រើស្លាប Bukayo Saka របស់ក្រុម Arsenal ត្រូវដកឈ្មោះចេញពីការប្រកួតជម្រុះព្រឹត្តការណ៏ World Cup ឆ្នាំ២០២២សម្រាប់ក្រុមតោកំណាចអង់គ្លេសពេលជួបប្រកួតជាមួយក្រុមអាល់បានីនិងប៉ូឡូញ។កីឡាករឆ្នើមទាំងពីររូបនេះក៏មិនបានចូលលេងពេលដែលអង់គ្លេសផ្តូលក្រុមសាន់ម៉ារីណូក្នុងលទ្ធផល៥ទល់និង០ កាលពីថ្ងៃព្រហស្បត្ត៏ នៅឯកីឡដ្ឋាន Wembley ផងដែរ ។
Rashford បច្ចុប្បន្នមានវ័យ ២៣ ឆ្នាំបានចាកចេញពីក្រុមលោក Gareth Southgate ក្រោមានបញ្ហារបួសជើងនិងបានវិលត្រលប់មកកាន់កីឡាដ្ឋាន Old Trafford ដើម្បីព្យាបាលរបួស ខណៈSaka បច្ចុប្បន្នមានវ័យ១៩ ឆ្នាំបានរងរបួសសរសៃពួរក៏បានវិលត្រលប់ទៅកាន់ក្រុមកាំភ្លើងធំវិញដូចគ្នា។
អង់គ្លេសនិងត្រូវធ្វើដំណើរទៅទីក្រុងទីរ៉ាណាដើម្បីជួបប្រកួតជាមួយអាល់បានីក្នុងវគ្គជម្រុះពូលl នៅថ្ងៃអាទិត្យនេះមុនពេលធ្វើម្ចាស់ផ្ទះទទួលក្រុមប៉ូឡូញនៅឯកីឡដ្ឋាន Wembley នៅថ្ងៃពុធសប្តាហ៏ក្រោយ។
ប្រភព: BBC