លោក Pep Guardiola មិនបានសោកស្តាយទេ ក្រោយពីបានអោយ Jadon Sancho ចាកចេញកំលុងពេល រូបគេបានរីកចម្រើននិងអភិវឌ្ឍសមត្ថភាពក្នុងនាមយុវជនថ្នាលក្លឹប Man.City ហើយផ្លាស់ទៅកាន់ក្រុម Borussia Dortmund ក្នុងឆ្នាំ ២០១៧កន្លងទៅនោះ។ បច្ចុប្បន្នកីឡាករវ័យ ២០ ឆ្នាំរបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះនឹងត្រៀមលេងប្រឈមនឹងក្លិបចាស់របស់ខ្លួននៅខែក្រោយបន្ទាប់ពីចាប់ឆ្នោតជាផ្លូវការណ៏ត្រូវប៉ះក្រុមមេឃខៀវ Man. City សម្រាប់ការប្រកួតពានរង្វាន់ក្របខ័ណ្ឌ Champions Leagueវគ្គ១/៤ផ្តាច់ព្រ័ត្រ ។
គួររំលឹកថាពេលនៅមានវ័យ ត្រឹមតែ១៧ឆ្នាំ Sancho មិនបានជាប់ជម្រើសដំបូងចូលលេងអោយក្រុម Man.City នោះទេ ហើយត្រូវបានក្លឹបលក់ចេញក្នុងតម្លៃត្រឹមតែ ៨ លានផោនក្រោយបដិសេធសំណើរកុងត្រាថ្មី ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ខ្សែបម្រើប្រយុទ្ធស្លាបរូបុនេះមានតម្លៃខ្លួនដល់ទៅ ១០៨ លានផោន ស្របពេល Man.Utd ជាក្រុមដែលឈានមុខនិងធ្លាប់ដាក់សំណើរដេញថ្លៃ Sancho តែត្រូវបាន Dortmund បដិសេធដោយខុសតម្លៃខ្លួនច្រើនពេក។
គ្រូបង្វឹកសញ្ជាតិអេស្បាញដែលបច្ចុប្បន្នកំពុងដឹកនាំ Man.City ឈរនៅលើកំពូលតារាងលីកកំពូលអង់គ្លេសរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថាៈ ការសម្រេចចិត្តចាកចេញ ដើម្បីសម្រេចគោលដៅគាត់ធ្វើបានល្អ។ សូមអបអរសាទរ Sancho ក្នុងនាម កីឡាករឆ្នើមប្រកបដោយគុណភាព មិនថាសម្រាប់់ក្លឹបអាជីពនិង ជម្រើសជាតិ។ ខ្ញុំសូមជូនពរឱ្យគាត់ទទួលបានលទ្ធផលល្អបំផុតលើកវារលែងតែពេលលេងប្រឈមជាមួយយើងប៉ុណ្ណោះ(សើច)។
ប្រភព: Sportsmole