អ្នកចាត់ការក្រុមតោខៀវ Chelsea លោក Thomas Tuchel បានបញ្ជាក់ថាកីឡាករ Edouard Mendy នៅតែជាអ្នកចាំទីជម្រើសទី ១ ជំនួសកីឡាករ Kepa Arrizabalaga ដដែល។បើទោះបីជាគ្រូបង្វឹកអាឡឺម៉ង់ រូបនេះបានដាក់អោយ Kepa ជាប់ជម្រើសដំបូងក្នុងការប្រកួតក្របខណ្ឌ Premier League ពេលផ្តួល Newcastle កាលពីយប់ថ្ងៃច័ន្ទក្រោយខកខាន ១២២ ថ្ងៃ ពិសេសជាងនេះគឺការពារមិនអោយ គូបដិបក្សស៊ុតបញ្ចូលទីបានទៀតផង។
ទោះបីជា Chelsea បានចុះហត្ថលេខានាំយក Kepa ក្នុងតម្លៃកំណត់ត្រាពិភពលោកក្នុងឆ្នាំ ២០១៨ ប៉ុន្តែកីឡាករអេស្បាញរូបនេះបានបាត់បង់បាត់បង់ទំនុកចិត្តចាប់តាំងពីជំនាន់អតីតគ្រូបង្វឹកលោក Maurizio Sarri បន្តមកដល់លោក Frank Lampard។ ទីបំផុតកីឡាករអន្តរជាតិអេស្បាញរូបនេះត្រូវបានក្លឹបទិញកីឡាករ Edouard Mendy មកជំនួសរូបគេកំលុងពេលដឹកនាំរបស់អតីតគ្រូបង្វឹកលោក Frank Lampard ។
បើទោះបីជាលោក Tuchel នៅតែបន្តការជឿជាក់លើ Mendy តែក្រុមប្រឹក្សាភិបាលរបស់ក្លឹបបានបញ្ជាក់ពីការ ផ្តល់គំនិតចង់ផ្តល់ឱកាសឱ្យកីឡាករអន្តរជាតិអេស្បាញរូបនេះប្រកួតប្រជែងយកតំណែងដៃទី១សាជាថ្មីទៀត ។
ប្រភព: Sportskeeda