លោក Jose Mourinho បានក្រើនរំលឹកមុនជំនួបក្លឹបរួមទីក្រុងឡុងដ៏នៅថ្ងៃព្រហស្បត្ត៏នេះថាគូប្រជែងគឺលោក Thomas Tuchel មិនគួរមានលេសអ្វីទេបើខកខាននាំ Chelsea ឈ្នះការប្រកួតសំខាន់ៗនិងពានរង្វាន់ ធំៗដែលក្លឹបចង់បាននោះ។
ក្នុងនាមគ្រូបង្វឹកTottenham អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះធ្លាប់ដឹកនាំអតីតក្លឹប Chelsea ឈ្នះពាន Premier League ចំនួន ៣ ដងក្រោយពីទទួលបានការវិនិយោគក្លឹបពីមហាសេដ្ឋីសញ្ជាតិរុស្សីលោក Roman Abramovich និងធ្លាប់បញ្ចេញសមត្ថភាពដឹកនាំក្លឹបបញ្ចប់ឥទ្ធិពលគូប្រជែង Arsenal និង Man United ចន្លោះឆ្នាំ២០០៤ដល់២០០៧។
លោក Mourinho ជឿជាក់ថាក្រោយពីលោក Frank Lampard ទទួលបានការឯកភាពចំណាយប្រាក់ ទិញដូរកីឡាករដែលខ្លួនចង់បានដល់ទៅ២០០ លានផោនកាលពីដើមរដូវកាលនេះ។ ដូច្នេះអតីតគ្រូបង្វឹក PSG សញ្ជាតិអាឡឺម៉ង់រូបនេះមានអ្វីៗទាំងអស់ជាពិសេសកីឡាកររួមសញ្ជាតិដល់ទៅ៣រូបដូចជាៈ Kai Havertz ,Timo Werner និង Rudiger ដែលរូបលោកមានរួចជាស្រេចរួចទៅហើយ។
ប្រភព: Metro