ក្រុមភ្ញៀវ Dortmund បានរងបរាជ័យក្នុងក្របខ័ណ្ឌលីកកំពូលអាឡឺម៉ង់ Bundesliga ជាលើកទី ២ នៅរដូវកាលនេះក្រោយចាញ់គូប្រជែងគឺម្ចាស់ផ្ទះ Borussia Monchengladbach ក្នុងលទ្ធផល៤ទល់និង២សម្រាប់ការប្រកួតកាលពីយប់ថ្ងៃសុក្រក្នុងសប្តាហ៏ទី១៨។

វាជាជ័យជំនះលើកទី១សម្រាប់ក្រុម Monchengladbach បន្ទាប់ពីមិនធ្លាប់មានប្រវត្តិផ្តួល Dormtund ក្នុងការប្រកួត ១១ លើកចុងក្រោយរបស់ពួកគេពោលគឺចាញ់រហូត ។

ក្រុម Dortmund របស់លោក Edin Terzic បច្ចុប្បន្នស្ថិតនៅលេខ ៥ ក្នុងក្របខ័ណ្ឌ Bundesliga បន្ទាប់ពីរកបានតែ ១ ពិន្ទុពីការប្រកួត ៣ លើកកន្លងមករបស់ពួកគេខណៈជ័យជម្នះបានធ្វើឱ្យ Monchengladbach បង្កើនគម្លាត ២ ពិន្ទុនាំមុខពួកគេដើម្បីឡើងឈានដល់ចំណាត់ថ្នាក់ទី ៤ ។

ប្រភព: BBC