ប្រធានក្រុមអធិរាជស Real Madrid កីឡាករ Sergio Ramos បានបង្ហើបប្រាប់ឈ្មោះកីឡាករដែលរូបគេពិបាកក្នុងការលេងប្រឈមបំផុតក្នុងអាជីពជាមួយក្លឹបនាពេលកន្លងមក។
ខ្សែការពារកណ្តាលក្រុមជម្រើសជាតិអេស្បាញរូបនេះ ទោះបីជាធ្លាប់បានលេងប្រឈមតទល់គ្នាយ៉ាងស្វិតស្វាញជាមួយប្រធានក្រុម Barcelona គឺកំពូលខ្សែប្រយុទ្ធ Lionel Messi អស់រយៈពេលជាច្រើនពិសេសនៅជំនួប El Clasico ក៏ប៉ុន្តែកីឡាករវ័យ ៣៤ ឆ្នាំរូបនេះមិនបានលើកឡើងពីឈ្មោះរបស់ម្ចាស់ពានបាល់មាស៦សម័យ( Ballon d’Or ៦)ដែលជាគូប្រជែងដ៏ជូរចត់វ័យ៣៣ឆ្នាំរបស់ខ្លួនរូបនេះទេ។
ទោះយ៉ាងណាRamos បានបង្ហើបប្រាប់ថាកីឡាករដែលជាគូបដិបក្សដ៏ស្វិតស្វាញនិងពិបាកលេងប្រឈមបំផុត នោះគឺវីរបុរសប្រេស៊ីល Ronaldinho ដែលរូបគេបានពិពណ៌នាថាជាកីឡាករដែលពិបាក បញ្ឈប់ការបំលាស់ទី និងមានទម្រង់លេងល្អបំផុត ។ ប្រធានក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះបន្ថែមថា គាត់មានទម្រង់លេងច្រើនរបៀបជាមួយនិង ករលេងបាល់មិនចេះហត់ ជាមួយការបង្កើតឪកាស ,បញ្ជូន និងចែកបាល់ចំគោលដៅល្អ ។Ramos ក៏បានបញ្ជាក់ប្រាប់ផងដែរថាអតីតខ្សែប្រយុទ្ធSamuel Eto’oរបស់ក្រុម Barcelona , Inter Milan និង Chelsea ក៏គូប្រជែងដែលមានល្បិចកលនិងពិបាករារាំងបំផុតមួយរូបផងដែរ ។
ប្រភព៖ Sportbible