ក្រុម Borussia Dortmund បានឈានទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ទោះបីអវត្តមានកីឡាករឆ្នើមដែលពូកែរកគ្រាប់បាល់ Erling Braut Haaland ខណៈដែលក្រុមយក្សអាឡឺម៉ង់មួយនេះបានទទួលលទ្ធផលត្រឹមតែស្មើជាមួយក្រុមភ្ញៀវ Lazio មក ពីអ៊ីតាលី។
Haalan កីឡាករអន្តរជាតិន័រវេដែលកំពុងនាំមុខក្នុងនាមកីឡាកររកគ្រាប់បាល់បានច្រើនជាងគេគឺ៦គ្រាប់នៅ ក្របខ័ណ្ឌ Champions League រដូវកាលនេះ មិនបានបង្ហាញខ្លួនចូលលេងនោះទេដោយសារបញ្ហារបួសសរសៃពួរ។ ខ្សែបម្រើអន្តរជាតិបារាំង Raphael Guerreiro មានឪកាសរកបានគ្រាប់ បាល់១គ្រាប់នៅនាទីទី៤៤ មុនពេលខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលី Ciro Immobile រកបានគ្រាប់ បាល់ ពិន័យ១១ម៉ែត្រតាមស្មើវិញសម្រាប់ក្រុមភ្ញៀវ Lazio នៅនាទីទី៦៧។
ខណៈ Dortmund ឈរនៅចំណាត់ថ្នាក់ទី១ក្នុងពូលF ដូច្នេះ Lazio ត្រូវការត្រឹមស្មើជាមួយ Club Bruges សម្រាប់ការប្រកួតបន្ទាប់។ ព្រោះតែ Club Brugge បានផ្តួល Zenit St Petersburg ៣ទល់និង០ កាលពីថ្ងៃពុធ ដូច្នេះ១ពិន្ទុសម្រាប់ Lazio គឺជា ឪកាស ដែលពួកគេអាចឈានទៅវគ្គ១៦ក្រុមជាមួយ Dortmund បាន ។
ប្រភព៖ BBC