ខ្សែប្រយុទ្ធ Neymar របស់ក្លិប Paris Saint-Germain បានប្រាប់ដល់ក្លឹបម្ចាស់ជើងឯក Ligue ១ របស់ខ្លួនអំពីបំណងចង់បន្តកិច្ចសន្យារបស់ខ្លួននៅកីឡាដ្ឋាន Parc des Princes ជាបន្តទៀតស្របពេលកិច្ចសន្យាបច្ចុប្បន្នរបស់គេមានសុពលភាពដល់ថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២២។កីឡាករតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់សញ្ជាតិប្រេស៊ីលវ័យ២៨ឆ្នាំរូបនេះកន្លងមកមានទំនាក់ទំនងក្នុងការផ្លាស់ទៅកាន់ក្លឹប Barcelona កាលពីដើមរដូវកាល ប៉ុន្តែក្រោយពីក្លឹបធំៗសម្តែងការចាប់អារម្មណ៏មានដូចជា Real Madrid ជាពិសេសអតីតក្រុមរបស់ខ្លួនមួយនេះប្រឈមនិង វិបត្តិហិរញ្ញវត្ថុដោយសារមេរោគកូវីត-១៩ ធ្វើអោយដំណើរការចរចារត្រូវជាប់ទ្រឹងនិងខកខានទៅវិញដល់សព្វថ្ងៃ។
ទោះយ៉ាងណាគេហទំព័រ Telefoot បានចុះផ្សាយថា Neymar បានប្រាប់នាយកផ្នែកកីឡារបស់ក្លឹបលោក Leonardo ថាខ្លួន ចង់បន្តលេងជាមួយក្លឹបបានច្រើនឆ្នាំបន្តទៀតដោយរំពឹងថានឹងនៅតែទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍ ៦០ ម៉ឺនផោនដូចដែលរូបគេកំពុងតែទទួលបានជាមួយក្លឹបនាពេលនេះ ។
ទោះបីបច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសមិនអាចជួយក្រុមបានតែ Neymar បានដើរតួយ៉ាងសំខាន់ក្នុងការរកគ្រាប់បាល់នៅតំបន់ប្រយុទ្ធ និងជួយអោយក្រុមការពារតំណែង Ligue-១ ឈរនៅកំពូលតារាងគិតត្រឹមសប្តាហ៏ទី១០មានគម្លាត៥ពិន្ទុពីគូប្រជែង Lille ។
ប្រភព៖ Sportsmole