ខ្សែប្រយុទ្ធឆ្នើម Mohamed Salah បានបង្កើតកំនត់ត្រាស្មើវីរបុរសក្រុមហង្សក្រហម Liverpool គឺលោក Steven Gerrard ក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនបំផុតសម្រាប់ក្លឹបនៅឯព្រឹត្តិការណ៍ប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Champions League កាលពីថ្ងៃអង្គារ។ មានន័យថាអតីតខ្សែប្រយុទ្ធ Roma ដែលធ្លាប់ជួយក្លឹបឈានដល់វគ្គផ្តាច់ព្រ័ត្រ២ឆ្នាំជាប់គ្នានិងជារដូវកាលទី៣ដែលរូបគេលេងអោយក្លឹប រកបាន២១គ្រាប់សម្រាប់ក្លឹបគិតត្រឹមវគ្គជម្រុះចែកពូល។
កីឡាករអន្តរជាតិអេហ្សីបរូបនេះបានរកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អនៅដើមតង់ទី ២ ពេលធ្វើដំណើរទៅជួប ក្រុមម្ចាស់ផ្ទះ Atalanta ខណៈម្ចាស់ជើងឯក Champions League ៦សម័យបានផ្តួលគូប្រជែងក្នុងលទ្ធផល ៥ទល់និង០ ដែលក្នុងនោះខ្សែប្រយុទ្ធចំណូលថ្មី Diego Jota រកបាន៣គ្រាប់(Hat-trick)រឺឯ Sadio Mane រកបាន១គ្រាប់ ។ Liverpool បច្ចុប្បន្នបានឈរនៅលើកំពូលតារាងនៃពូល D ដោយមាន ៥ ពិន្ទុខណៈ Ajax និង Atalanta មាន ៤ ពិន្ទុដូចគ្នា។
ប្រភព៖ Goal