ក្រុមតោខៀវ Chelsea គ្រោយនិងចំណាយទឹកប្រាក់ចំនួន៦០លានផោន ដើម្បីដេញថ្លៃចរចារនាំយក Declan Rice ពីក្លឹបញញួរធំ West Ham United ពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទី២នៅខែមករា២០២១ខាងមុខនេះបន្ទាប់ពីលោក Frank Lampard បានខកខាននាំយកកីឡាករអន្តរជាតិអង់គ្លេសវ័យ២១ឆ្នាំដែលអាចលេងតួនាទីជាខ្សែបម្រើ និង ការពារ កាលពីរដូវក្តៅកន្លងទៅ ។
ដូច្នេះហើយទើបពួកគេបានព្យាយាមតម្លើងតម្លៃខ្លួនដល់ទៅ ៦០ លានផោនតាមដែល West Ham ចង់បាន តែក្លឹបត្រូវលក់កីឡាករចេញខ្លះដើម្បីបង្កើនការដេញកីឡាករកំពុងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ២០២៥មករួមក្រុមនោះ។
គួរកត់សម្គាល់ថា Chelsea បានចំណាយប្រាក់ ២២០ លានផោនទិញកីឡាករ៧នាក់មកពង្រឹងក្រុមនៅរដូវកាលថ្មីនេះដែលក្នុងនោះមានដូចជា Timo Werner, Hakim Ziyech និង Kai Havertz ជាដើមខណៈពួកគេបានបង្ហាញសមត្ថភាពមួយក្លឹបបានពេញលេញនៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League ទាំង ៧លើកកន្លងមកនេះ ។
ប្រភព៖ Sportsmole