អ្នក​ប្រដាល់​ទម្ងន់​ស្រាល​មក​ពី​ឆត្រ​យោង​ ៩១១​ ខេម​ ចាន់​ ថា​ពិបាក​ដែរ​ ទម្រាំ​អាច​ឈ្នះ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ព្រោះ​ដៃគូ​គេ​ល្អ​ ដូច្នេះ​តានតឹង​សម្រាប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​។​

ខេម​ ចាន់​ លើក​ឡើង​ថា​ សម្រាប់​ការ​ប៉ះ​គ្នា​ជា​មួយ​ ឡុង​ ណងសៅ​ គឺ​តានតឹង​ព្រោះ​ដៃគូ​គេ​ល្អ​ គេ​ចេញ​ដៃ​រហ័ស​ ដូច្នេះ​ពិបាក​ដែរ​ទម្រាំ​អាច​យក​ឈ្នះ​បាន។​ ការ​ប្រកួត​នេះ​កូន​សិស្ស​លោក​គ្រូ​ ហង់​ សឿន​ គឺ​ខំប្រឹង​អស់​ ១០០%​ តែ​ម្ដង។​

អ្នក​លេង​គុន​ខ្មែរ​មក​ពី​កំបូល​រូប​នេះ​បន្ថែម​ទៀត​ថា​ ដោយ​សារ​តែ​ខ្លួន​មាន​ប្រៀប​ឡាំ​ជង្គង់​ ដូច្នេះ​ហើយ​ព្យាយាម​ចូល​ចាប់​ ដើម្បី​ឡាំ​រហូត​អាច​ឈ្នះ​ពិន្ទុ​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ដណ្ដើម​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៥៤​គីឡូក្រាម​នេះ។​

ខេម​ ចាន់​ ប្រកួត​ចុង​ក្រោយ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២២​ ខែ​មិថុនា​ ២០១៩​ កន្លង​ទៅ​នេះ​គឺ​ឈ្នះ​ពិន្ទុ​កីឡាករ​ ឡុង​ ណងសៅ។​ កីឡាករ​រូប​នេះ​នឹង​ត្រូវ​ជួប​ ជី​ ឆៃលី​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​លេខ​ ១-២​ នៃ​ពាន​រង្វាន់​ខាង​លើ​នេះ៕​
By: Sabay