Juan Mata បានបដិសេធថ្លៃឈ្នួល១៨លានផោនក្នុងមួយឆ្នាំដែលជាការស្នើរបស់ក្រុមមិនបង្ហាញឈ្មោះមួយនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយមិនទាន់ចង់ចាកចេញពី Manchetser United នៅឆ្នាំនេះ។
កីឡាករសញ្ជាតិអេស្ប៉ាញមិនស្ថិតក្នុងជម្រើសរបស់លោក Ole Gunnar Solskajer ឡើយក្នុងឆ្នាំនេះ ដោយគេមិនទាន់បានលេងមួយប្រកួតសោះក្នុងលីគនារដូវកាលថ្មី។ Mata ដែលបានបង្ហាញវត្តមានទាំងពីរប្រកួតឲ្យ United នៅពាន League Cup ក្នុងរដូវកាលនេះ ត្រូវបានក្លឹបនៅអារ៉ាប៊ីសាអ៊ូឌីតដាក់តម្លៃទិញ១១,៥លានផោន កាលពីដើមសប្ដាហ៍។
តាមប្រភពឲ្យដឹង ក្លឹបមិនបញ្ចេញឈ្មោះមួយនោះហ៊ានឲ្យថ្លៃនឿយហត់ដល់ Mata ដល់ទៅ១៨លានផោនក្នុងមួយឆ្នាំ មិនត្រូវបានសាមីខ្លួនបដិសេធព្រោះចង់បន្តនៅ United។ កីឡាករវ័យ៣២ឆ្នាំមានជំនឿចិត្តខ្ពស់ថា បិសាចក្រហមអាចឈ្នះពាននៅរដូវកាលនេះ ត្បិតបង្ហាញទម្រង់លេងមិនល្អនៅដើមរដូវកាលក្ដី៕
ប្រភព៖ Sabay News