អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea លោក Frank Lampard បានបដិសេធចោលការផ្ទេរយកខ្សែបម្រើ Kai Havert គឺបានធ្វើ អោយកីឡាករ Mason Mount មានអារម្មណ៏មិនសប្បាយចិត្ត។កីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះត្រូវបានប្រិយមមិត្តគាំទ្រចាត់ទុកជា Michael Ballack ថ្មីបានសម្រេចកិច្ចព្រមព្រៀងក្នុងតម្លៃខ្លួន ៧០ លានផោន ពីក្លឹប Bayer Leverkusen មកកាន់ទឹកដី Stamford Bridge កាលពីសប្តាហ៏មុន ពោលគឺមានកំនត់ត្រាកីឡាករថ្លៃបំផុតទី២បន្ទាប់ពីអ្នកចាំទី Kepa Arrizabalaga ដែល។
បើទោះបីជាកីឡាករអន្តរជាតិអង់គ្លេសរូបនេះលេងបាន ៥៣ ប្រកួតកាលពីរដូវកាលមុនពោលគឺច្រើន ជាងគេ បំផុតនៅក្នុងក្រុមតោខៀវ ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ បណ្តាញសារពត៌មានចុះផ្សាយថាការមកដល់របស់ Havert បានធ្វើអោយរូបគេមិនសប្បាយចិត្តនោះទេ។
ការពិតមួយទៀតគឺឪពុករបស់ Mount លោក Tony បានចេញមកបដិសេធពត៌មានចុះផ្សាយនៅប្រទេសអាឡឺម៉ង់ថាកូនប្រុសរបស់ខ្លួនមិនដូចការចុះផ្សាយនោះទេ។ ហើយរូបលោកថែមទាំងបានបញ្ជាក់ថា អ្នកចាត់ការទូទៅលោក Frank Lampard នៅតែជឿជាក់លើ Mount និង បានបញ្ជាក់យ៉ាងខ្លីថា ការចុះ ហត្ថលេខានាំយក Havert គឺដើម្បីបន្កើនកម្រិតលេងនៅក្នុងក្រុម ហើយមិនមែនយកមកជំនួសតំណែងរបស់ Mount នោះទេ។ គួរបញ្ជាក់ថា Havert បានចាប់ផ្តើមហ្វឹកហាត់ភ្លាមកាលពីថ្ងៃសុក្រ ដោយត្រៀមជួបជាមួយក្លឹប Brighton នៅថ្ងៃបើកឆាកក្របខណ្ឌ Premier League នាំយប់ថ្ងៃចន្ទសប្តាហ៏ក្រោយ។
ប្រភព៖ Goal