ទោះបីជាវិលត្រលប់មកហ្វឹកហាត់តែម្នាក់ឯងប៉ុន្តែ Paul pogba និងមិនអាចបង្ហាញខ្លួនសម្រាប់ការប្រកួតបើកឆាកក្របខ័ណ្ឌ Premier League សប្តាហ៏ទី១រដូវកាលនេះជាមួយ Crystal Palace ខណៈខ្សែការពារ Luke Shaw ត្រូវចូលបង្ហាញខ្លួនជំនួសរូបគេក្នុងជំនួបមិត្តភាពជាមួយ Aston Villa នៅថ្ងៃសៅរ៏សប្តាហ៏នេះ។
លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅក្រុមបិសាចក្រហមបានបញ្ជាក់ប្រាប់ទូរទស្សន៏ក្លឹប MUTV ថាៈគាត់មានជំងឺ ហើយត្រូវខកខានការប្រកួតមិត្តភាពរបស់ក្លិបជាមួយ Aston Villa នៅថ្ងៃទី១៩ ខែកញ្ញា ខាងមុខនេះ។ ក៏ប៉ុន្តែឆ្លើយតបបញ្ហានេះគ្រូបង្វឹកសញ្ជាតិន័រវេរូបនេះមាន មានសុទិដ្ឋិនិយមថា វីរបុរសក្រុមមាន់គកបារាំងដែលបានជួយក្រុមលើកពាន World Cup ២០១៨ រូបនេះ នឹងវិលត្រឡប់មកបង្ហាញខ្លួននៅសប្តាហ៏ក្រោយពេល Man.Utd ប្រកួតជាមួយ Crystal Palace នៅសប្តាហ៍ក្រោយ។
Pogba ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលឆ្លងមេរោគកូវីត-១៩ នៅពេលដែលរូបគេហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិបារាំងដើម្បីចូលរួមការប្រកួតកម្មវិធី Uefa Nation League។ភ្លាមៗនោះអតីតខ្សែបម្រើក្រុម Juventus រូបនេះត្រូវបានក្រុមគ្រូពេទ្យរបស់គ្រូបង្វឹក Didier Deschamps បញ្ជូនរូបគេអោយស្នាក់នៅដាច់ដោយឡែកពីអ្នកដទៃ ដើម្បីបង្ការការឆ្លងរាលដាលនៃមេរោគរលាកផ្លូវដង្ហើមដែលមានប្រភពចម្លងចេញពីប្រទេសចិនមួយនេះ ។
ប្រភព៖ Goal