Andrea Pirlo គ្រូបង្វឹកថ្មីរបស់ក្រុម Juventus និងមានសមត្ថភាពដឹកនាំក្រុមទទួលបានលទ្ធផលល្អ លោក Zinedine Zidane ដែលកំពុងដឹកនាំក្លិប Real Madrid សព្វថ្ងៃនេះទៅទៀត ដោយយោងតាមការអះអាងរបស់វីរបុរសក្លឹបលោក Alessandro Del Piero បានលើកឡើង។ គួរបញ្ជាក់ថាក្រោយពី Juventus ធ្លាក់ចេញពីក្របខណ្ឌ Uefa Champion League វគ្គ១៦ក្រុមចុងក្រោយ កាលពីថ្ងៃសៅរ៏លោក Maurizio Sarri ត្រូវបានក្លឹបបញ្ចប់តួនាទីនិងជំនួសមកវិញដោយលោក Andrea Pirlo ដែលទើបតែត្រូវបាន តែងតាំងជាគ្រូបង្វឹក កីឡាករអាយុក្រោម ២៣ ឆ្នាំកាលពីសប្តាហ៍មុន មុនត្រូវបានក្រុមម្ចាស់ជើងឯក SerieA តំឡើងឋានៈជាគ្រូបង្វឹកឈុតធំប្រចាំក្លឹបតែម្តង ។
ការផ្លាស់ប្តូរតួនាទីដ៏ឆាប់រហ័សរបស់អតីតខ្សែបម្រើក្រុមជម្រើសជាតិអ៊ីតាលីវ័យ៤១ឆ្នាំរូបនេះ បានធ្វើឱ្យមជ្ឈដ្ឋាន បាល់ទាត់មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលអតីតមិត្តរួមក្រុម Del Piero សារភាពថា Pirlo មានភាពចាស់ទុំ និងមឺងម៉ាត់ហើយគឺជាមនុស្សម្នាក់គាត់ជឿជាក់ថាមានសមត្ថភាពដឹកនាំក្រុមអោយទទួលលទ្ធផលល្អដូចជាគ្រូបង្វឹក Zinedine Zidane កន្លងមកបានជួយ Real Madrid ឈ្នះពាន Champions League បីដងជាប់គ្នាមុនពេលលើកពាន La Liga រដូវកាល២០១៩-២០២០កន្លងទៅនេះ។
លោក Del Piero បានប្រាប់ទូរទស្សន៍ Sky Sport Italia ថាៈមិនមែនជាការប្រៀបធៀបដ៏ត្រឹមត្រូវទេព្រោះ Zidane ធ្លាប់ធ្វើការជាមួយយុវជនក្លឹប Real Madrid ហើយបន្ទាប់មកជាជំនួយការលោក Carlo Ancelotti ប៉ុន្តែ Pirlo មានអ្វីគ្រប់យ៉ាងដែលត្រូវធ្វើហើយ ធ្វើបានល្អជាង Zidane ។ គាត់ដឹងពីក្លិបនិងកីឡាករ ដូច្នេះខ្ញុំគិតថាពួកគេស្គាល់គ្នាយ៉ាងច្បាស់។ ខ្ញុំមិនហ៊ានភ្នាល់ទេដែលគាត់បានក្លាយជាគ្រូបង្វឹក វាជារឿងគួរឱ្យភ្ញាក់ផ្អើលសម្រាប់ខ្ញុំ ។ ខ្ញុំពេញចិត្តពេលគាត់មកបង្វឹកកីឡាករ អាយុក្រោម ២៣ ឆ្នាំហើយជឿថាជារឿងដ៏ត្រឹមត្រូវដែលគាត់មកដឹកនាំក្រុមឈុតធំដូច្នេះខ្ញុំជូនពរគាត់អោយមានសំណាងល្អ។
ប្រភព៖ Goal