ក្លិបតោខៀវមានបំណងចង់បញ្ចុះបញ្ចូលអ្នកចាំទី Marc-Andre Ter Stegen មកកាន់កីឡាដ្ឋាន Stamford Bridge បើទោះបីជាដឹងថាការចរចារហាក់ពិតជាពិបាកបំផុត និង មិនអាចទៅរួច ក្រោយមើលឃើញថាក្រុមម្ចាស់ជើងឯករង Barcelona មានការស្ទាក់ស្ទើរ និងមិនមានចេតនាក្នុងការលក់អ្នកចាំទីដៃស្អិតរូបនេះចេញនោះទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំរូបនេះដោយមូលហេតុថា Ter Stegen បានចុះកុងត្រាជាមួយក្លឹប ដល់រដូវក្តៅឆ្នាំ ២០២២ឯណោះ ។

កីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះត្រូវបានគេចាត់ទុកថាជាអ្នកចាំទីដ៏កំពូលម្នាក់នៅទ្វីបអឺរ៉ុប នាពេលបច្ចុប្បន្ន។ប្រភពពីគេហទំព័រអេស្បាញ Mundo Deportivo បានចុះផ្សាយថាអ្នកចាត់ការទូទៅលោក Frank Lampard មានចំណាប់អារម្មណ៍ចង់នាំកីឡាករដៃទី១រូបនេះមកជំនួសអ្នកចាំទីកំនត់ត្រាថ្លៃបំផុត Kepa Arrizabalaga ដែលប្រឈមនិងអនាគតមិនច្បាស់លាស់ជាមួយក្លឹប។

ប្រភព៖ Goal