ក្រោយទទួលបានជ័យជម្នះ២លើកជាប់គ្នារួចមក អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា បានទទូចសងសឹកជើងខ្លាំងចិន Ma Hao Bin បន្ទាប់ពីរូបគេចាញ់ទាំងប្រផុតប្រផើយកាលពីឆ្នាំ២០១៦នៅទីក្រុងម៉ាកាវ។
ចាន់ រតនា បាននិយាយថា ៖«ខ្ញុំឃើញថា Ma Hao Bin កាន់តែខ្លាំងឡើង ប៉ុន្តែខ្ញុំចង់សងសឹក បន្ទាប់ពីខ្ញុំចាញ់ដោយពិន្ទុកាលពីឆ្នាំ២០១៦។ ខ្ញុំសង្ឃឹមលើជ័យជម្នះពីរលើកជាប់គ្នារបស់ខ្ញុំនឹងគ្រប់គ្រាន់ឲ្យជួបប្រកួតជាថ្មីជាមួយគេ។ វានឹងក្លាយជាការប្រកួតដ៏អស្ចារ្យ ប្រសិនបើ ONE រៀបចំការប្រកួតនេះកើតឡើង»។
Ma Hao Bin
រហូតដល់ពេលនេះ ចាន់ រតនា ទទួលបានជ័យជម្នះ៥លើកហើយក្នុងចំណោម៨ប្រកួតនៅសង្វៀនលំដាប់អាស៊ី ONE។ ២លើកចុងក្រោយរូបគេបានផ្តួលកីឡាករឥណ្ឌូណេស៊ីឲ្យលោកអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី២ទាំងពីរលើក។
និយាយពី Ma Hao Bin វិញ រហូតដល់ពេលវ៉ៃបាន១៥ដងហើយគឺឈ្នះ១១ដង និងចាញ់៤ដង ប៉ុន្តែវ៉ៃ២ដងចុងក្រោយនៅសង្វៀន ONE គឺចាញ់ទាំង២ដង៕
ទស្សនា ចាន់ រតនា វ៉ៃជាមួយ Ma Hao Bin