ខ្សែប្រយុទ្ធប្រេស៊ីល Vinicius Junior និងខ្សែការពារអេស្បាញ Sergio Ramos បានខិតខំប្រឹងប្រែងដោយមិនបន្ធូរបន្ថយក្រោយរកគ្រាប់បាល់បានម្នាក់១គ្រាប់ជួយអោយ Real Madrid ផ្តួលក្រុមភ្ញៀវ Mallorca ឡើងទៅឈរនៅលើកំពូលតារាង La Liga វិញទោះបីជាក្រុមរបស់លោក Zinedine Zidane មាន ៦៨ ពិន្ទុស្មើជាមួយក្រុមមានបុណ្យ Barcelona ។

ទន្ទឹមនឹងនេះខ្សែប្រយុទ្ធ-ស្លាបសញ្ជាតិវេលស៍ Gareth Bale ត្រូវបានផ្តល់ទំនុកចិត្តពីគ្រូបង្វឹកការចាប់ផ្តើមជាលើកដំបូងចាប់តាំងពីខែកុម្ភៈជាមួយនិងការព្យាយាមរកគ្រាប់បាល់នៅនាទីទី៦ ប៉ុន្តែត្រូវបានរារាំង ដោយអ្នកចាំទី Manolo Reina។

Real Madrid មាន៧ប្រកួតទៀតនៅក្នុងដៃហើយប្រសិនជាពួកគេធានាបានជ័យជំនះជាលើកដំបូងក្រោយខកខានចាប់តាំងពីឆ្នាំ ២០១៧ ស្របពេលបរាជ័យរបស់ Mallorca ធ្វើឱ្យពួកគេធ្លាក់ក្នុងតំបន់កាត់ចោលពី La Liga (ចំណាត់ថ្នាក់ទី១៨)និងត្រូវការ៣ពិន្ទុដើម្បីងើបចេញទៅចំណាត់ថ្នាក់មានសុវត្ថិភាព។

ប្រភព៖ BBC

វីដេអូ៖