ខ្សែការពារកណ្តាល Toni Rudiger បានសារភាពថាខ្លួនបានចំណាយពេលជាប្រចាំកំលុងពេលព្រឹត្តិការណ៏បាល់ទាត់លីកកំពូលអឺរ៉ុបបានផ្អាក ដើម្បីបញ្ចុះបញ្ចូលមិត្តរួមជាតិ Timo Werner យ៉ាងពេញទំហឹងដើម្បីអោយរូបគេចិត្តផ្លាស់មករួមក្រុមនាកីឡាដ្ឋាន Stamford Bridge របស់ក្រុមតោខៀវ Chelsea ។

ម្ចាស់ជើងឯក Europa League បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ៥៣ លានផោនសម្រាប់ខ្សែប្រយុទ្ធក្រុមឥន្ទ្រីយ៏ដែកអាឡឺម៉ង់វ័យ២៤ឆ្នាំកាលពីសប្តាហ៍មុនបន្ទាប់ពីនាំមុខគូប្រជែងសំខាន់ៗ ក្នុងនោះមានហង្សក្រហមនិងក្រុមដ៏ទៃផ្សេងទៀតក៏ចង់បានរូបគេមករួមក្រុមផងដែរ ។

យ៉ាងណាមិញ Werner ខ្លួនឯងមានបំណងចង់ផ្លាស់ទៅ Anfield រួមក្រុមជាមួយលោក Jurgen Klopp ក៏ប៉ុន្តែអ្នកចាត់ការទូទៅសញ្ជាតិអាឡឺម៉ង់រូបនេះ បានបញ្ជាក់ថាក្លឹបមិនអាចចំណាយប្រាក់ច្រើនលើកីឡាករតែម្នាក់ក្នុងអំឡុងពេលរងផលប៉ះពាល់ផ្នែកហិរញ្ញវត្តុដោយសារមេរោគកូវីត១៩នោះទេ។ដែលនេះជាមូលហេតុផ្តល់ឪកាសអោយក្រុមរបស់លោក Frank Lampard ឈានដល់ការទទួលបានកិច្ចព្រមព្រៀងមួយបានកើតឡើង។

ប្រភព៖ Metro