វីរបុរសក្លឹប Man.Utd លោក Gary Neville បានរិះគន់វាយបកទៅនិងការលើកឡើងកាលពីដើមសប្តាហ៏របស់ភរិយាកីឡាករ Angel Di Maria នាង Jorgelina Cardoso បានធ្វើអត្ថាធិប្បាយវាយប្រហារ និង ប្រមាថមើលងាយពីតថភាព និង ស្ថានភាពប្រកបអាជីពនៅទីក្រុង Manchester ប្រទេសអង់គ្លេសថាអាក្រក់បំផុតមិនធ្លាប់ជួបកំលុងពេលស្វាមី Di Maria ចំណាយពេលមួយឆ្នាំនៅទឹកដី Old Trafford នាពេលនោះ។
ការពិត Di Maria ខ្សែបម្រើ-ប្រយុទ្ធស្លាបសញ្ជាតិអាហ្សង់ទីនមិនបានបង្ហាញពីភាពជោគជ័យជាមួយបិសាចក្រហមនោះទេ ក្រោយរកបានតែ៤ គ្រាប់ពីការបង្ហាញខ្លួន ៣២ ប្រកួតមុនពេលចាកចេញទៅក្លឹប Paris Saint-Germain ក្នុងឆ្នាំ ២០១៥ ។
ទោះយ៉ាងណា អតីតខ្សែការពារស្តាំ ក្រុមជម្រើសជាតិអង់គ្លេស Neville បានឆ្លើយតបដោយការវាយតំលៃយ៉ាងខ្លីថា: Di Maria មិនបានបង្ហាញទម្រង់លេងដូចការរំពឹងទុកថាយើងកំពុងតែផ្ទេរយកបានកីឡាករកំពូលម្នាក់មករួមក្រុម តែទីបំផុត គាត់គួរអោយខ្លាច ។
ថ្លែងប្រាប់ Sky Sports News បន្តថាៈMan.United បានខាតបង់ជិត ១១ លានផោននៅពេលដែល ចុះហត្ថលេខានាំយក Di Maria មករួមក្រុមនាពេលនោះ។
ប្រភព៖ Sportsmole