ខ្សែបម្រើ Ryad Boudebouz បានរកគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួត ខណៈដែល as Saint-Etienne បានផ្តួលក្រុម Rennes ដែលជាម្ចាស់ជើងឯក French Cup ក្នុងលទ្ធផល ២-១ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ ជាលើកទី១ ក្នុងរយៈពេល៣៨ឆ្នាំ។
Saint-Etienne នឹងត្រូវជួបជាមួយនឹងក្រុមម្ចាស់ជើងឯក១២សម័យកាល Paris Saint-Germain ក្នុងវគ្គផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន Stade de France នៅថ្ងៃទី២៥ ខែមេសា។ ក្រុម Saint-Etienne បានឈ្នះពានជាលើកចុងក្រោយ ក្នុងចំណោមពាន French Cup ទាំង៦របស់ខ្លួន កាលពីឆ្នាំ១៩៧៧។
កីឡាករ Mbaye Niang បានស៊ុតបាល់បំប៉ោងសំណាញ់ទីពីចំណុចពិន័យ១១ម៉ែត្រ ដើម្បីជួយឲ្យក្រុម Rennes ដែលបានផ្តួលក្រុម PSG ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំមុន មានគ្រាប់បាល់នាំមុខមុន នៅនាទី ទី៣៣ នាកីឡដ្ឋាន Stade Geoffroy-Guichard។
កីឡាករ Timothee Kolodziejczak បានតែតបាល់បញ្ចូលទីដើម្បីតាមស្មើវិញពីការបញ្ជូនបាល់របស់កីឡាករ Lois Diony ខណៈដែលក្រុម Saint-Etienne បានធ្វើការវាយបកភ្លាមៗនៅមុនបញ្ចប់តង់ទី១។ ក្រុម Saint-Etienne កំពុងតែនាំមុខ២ពិន្ទុពីលើក្រុមស្ថិតក្នុងតំបន់កាត់ចោលលើតារាងក្របខ័ណ្ឌ Ligue 1 ប៉ុន្តែ ក្រុមម្ចាស់ផ្ទះមួយនេះ បានបន្ថែមសម្ពាធយ៉ាងខ្លាំងនៅជិតបញ្ចប់ការប្រកួត ហើយកីឡាករ Boudebouz បានស៊ុតបាល់ចូលជ្រុងម្ខាងនៃទី ដើម្បីជួយឲ្យក្រុមរបស់លោក Claude Puel ទទួលជ័យជម្នះតែម្តង៕
ប្រភពព័ត៌មាន៖ Channel News Asia