Neymar មិនបានបង្ហាញខ្លួនចូលលេងក្របខណ្ឌLigue១សម្រាប់ក្រុម Paris St-Germain នៅសប្តាហ៍ទី ២ នេះ​ជាបន្តទៀត ខណៈដែលអនាគតរបស់ខ្លួននៅតែជារឿងស្រពិចស្រពិលបន្ទាប់ពី កីឡាករវ័យ ២៧ ឆ្នាំ​រូបនេះ​បានខកខានមិនបានចូលលេងការប្រកួតបើកឆាកអោយក្រុមជាមួយ Nimes កាលពីចុងសប្តាហ៍មុន។

Neymar បានក្លាយជាគោលដៅ ដេញថ្លៃពីសំណាក់ក្លឹបយក្ស Barcelona និង Real Madrid ទោះបី មក ទល់និងពេលនេះ​ក្លឹបម្ចាស់ជើងឯកLigue១បារាំងនៅ​មិនទាន់ទទួលយកសំណើ​រសម្រាប់ខ្សែប្រយុទ្ធ​ប្រេស៊ីល​រូបនេះនៅឡើយទេ។ គ្រូបង្វឹក PSG សញ្ជាតិអាឡឺម៉ង់លោក Tuchel បាននិយាយថា រូបគេនៅមិន​ទាន់​បង្ហាញ​ខ្លួនសម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះជាមួយក្រុម Rennes វេលាម៉ោង២ទាបភ្លឺឈានចូលថ្ងៃច័ន្ទទី ១៩ សីហា ២០១៩។

ទន្ទឹមនឹងនេះ​អតីត​អ្នកចាត់​ការក្រុម Dortmund ទទួលស្គាល់ថាអនាគតរបស់ Neymar នៅតែមិនទាន់​មានការសម្រេច​ចិត្តណា​មួយ​ចេញពី​ភាគី​ទាំង​សង​ខាង​ពោលគឺរវាងក្លឹបនិងសាមីខ្លួន ខណៈ ដែលលោក Tuchel និយាយថាខ្សែប្រយុទ្ធរូបនេះ នៅតែ​ជា​កីឡាក​រ​​​មាន​តម្លៃបំផុតសម្រាប់ក្លឹបដោយ​បញ្ចប់អត្ថន័យយ៉ាងខ្លីថាៈ ប្រសិន​បើ​ខ្ញុំ​គិតពីក្រុម PSG ខ្ញុំគិតពីវត្តមាន Neymar នៅក្នុងនោះ។