Cristiano Ronaldo បានប្រាប់មិត្តរួមក្រុមរបស់ខ្លួនថារូបលោកនិងបន្តលេងនៅទឹកដីOld Trafford នៅរដូវកាលក្រោយបន្តទៀតយោងតាមការចុះផ្សាយរបស់គេហទំព័រ The Sun ។
គួរកត់សម្គាល់ថាក្រុមបិសាចក្រហម Man.Utd បានស៊ូទ្រាំបង្ហាញទម្រង់លេងគួរអោយខកចិត្តនៅរដូវកាល២០២១-២០២២នេះបើទោះបីជាកីឡាករដ៏មានបទពិសោធន៏វ័យ៣៧ឆ្នាំ រកបានគ្រាប់បាល់២៤គ្រាប់ក្នុងការបង្ហាញខ្លួន ៣៩លើកនៅគ្រប់ការប្រកួតទាំងអស់ក៏ដោយ។

ការពិតមិត្តរួមក្រុមមួយចំនួនរបស់ Ronaldo រួមទាំងដៃគូគឺខ្សែប្រយុទ្ធ Anthony Elanga មានចេតនាចង់ឱ្យ ខ្សែប្រយុទ្ធស្លាប រូបនេះបន្តស្នាក់នៅទឹកដី Old Trafford យ៉ាងហោចណាស់មួយរដូវកាលទៀត ព្រោះពួកគេជឿថាអាចនិងរៀនសូត្រ ពីម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យបានបន្ថែមទៀត។ Ronaldo បច្ចុប្បន្នមានកិច្ចសន្យាជាមួយ Man.Utd រហូតដល់ខែមិថុនា ឆ្នាំ ២០២៣ឯណោះ។

អតីតក្លឹបដែលធ្លាប់តែសាងភាពល្បីល្បាញគឺក្រុមអធិរាជស Real Madrid គឺជាគោលដៅដែលបានផ្សារផ្ជាប់ទំនាក់ទំនងសម្រាប់ម្ចាស់ពានបាល់មាស៥សម័យរូបនេះ។ប៉ុន្តែ Ronaldo ដែលបង្ហាញការខកចិត្តចំពោះទម្រង់លេងរបស់ក្លឹបនៅរដូវកាលនេះ បានសម្រេចចិត្តថារូបលោកនិងបន្តលេងដើម្បីជួយក្រុមធ្វើការការប្រកួតប្រជែង ដើម្បីអោយក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យត្រលប់ទៅលេងនៅក្របខណ្ឌ Champions League វិញនារដូវកាលបន្ទាប់ទៀត។

ប្រភព៖ Sportsmole