ខ្សែប្រយុទ្ធ Lionel Messi របស់ក្លឹប Paris Saint-Germain បានត្រលប់មកហ្វឹកហាត់វិញហើយ ដើម្បីត្រៀមប្រកួតពាន Ligue ១ នៅថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យជាមួយ Lens នៅកីឡដ្ឋាន Parc Des Princes របស់ពួកគេ ។ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបានខកខានបង្ហាញសមត្ថភាពពេលដែលក្រុមលោកMauricio Pochettino បានយកឈ្នះលើក្រុម Angersនៅពាក់កណ្តាលសប្តាហ៍កន្លងទោ ខណៈ PSG មានគោលបំណងចង់លើកពានមួយនេះជាមួយនឹងការប្រកួតចំនួន ៤ ដែលនៅសល់ត្រូវបិទបញ្ចប់រដូវកាល។
Presnel Kimpembe និង Marco Verratti ក៏ដោយសារតែពួកគេមានបញ្ហារងរបួសជង្គង់កំលុងពេលផ្តួលAngers ៣ទល់និង០ នៅកីឡដ្ឋាន Stade Raymond Kopa ។Ander Herrera បានជាសះស្បើយទាំងស្រុងពីការឆ្លងមេរោគភ្នែកនិងបញ្ហារបួសសរសៃពួរ និងត្រៀមបង្ហាញខ្លួន ប៉ុន្តែ Leandro Paredes, Abdou Diallo, Julian Draxler និង Mauro Icardi ខកខានមិនបានចូលរួមជាមួយ Edouard Michut ដែលទទួលការព្យួរ។
Layvin Kurzawa ទំនងជាជាសះស្បើយពីបញ្ហាខ្នង ប៉ុន្តែមិនត្រូវបានបញ្ចូលក្នុងក្រុមខណៈ PSG ត្រូវការតែមួយពិន្ទុប៉ុណ្ណោះដើម្បីបញ្ជាក់ពីស្ថានភាពរបស់ពួកគេក្នុងនាមជាម្ចាស់ជើងឯក Ligue ១ រដូវកាលនេះក្រោយមាន ១៥ ពិន្ទុដាច់លើគូប្រជែង Marseille ។ ក្រុម PSG៖ Navas, Donnarumma, Letellier, Lavallee, Hakimi, Kehrer, Marquinhos, Ramos, Kimpembe, Bitshiabu, Mendes, Bernat, Pereira, Gueye, Herrera, Verratti, Wijnaldum, Ebimbe, Simons, Messi, Di Maria, Mbappe, Neymar។
ប្រភព៖ Sportsmole