ប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បានទទួលស្គាល់ថារូបលោកបានបានច្រានចោលសំណើចំនួន ៤០០លានអឺរ៉ូ (៣៤០លានផោន) ជាថ្នូរដើម្បីចូលរួមជាមួយការប្រកួតក្របខ័ណ្ឌលីកកំពូលអឺរ៉ុបថ្មីឈ្មោះថា Super League។នៅពេលដែលផែនការដ៏ចម្រូងចម្រាសត្រូវបានដាក់ចេញកាលពីឆ្នាំ២០២១ខណៈក្រុមយក្សបារាំង PSG បានបាត់ខ្លួនពីបញ្ជីក្លឹបចំនួន ១២ ដែលត្រូវបាន ចោទប្រកាន់ថាបានបដិសេធឱកាសខណៈគូប្រជែងនៅអឺរ៉ុបជាច្រើនបានបង្ហាញពីចេតនាចូលរួមមុនពេលឈានដល់ផ្លូវបំបែកបន្តិចម្តងៗ។
និយាយអំពីបញ្ហានេះនៅក្នុងបទសម្ភាសន៍ជាមួយ BBC Sport លោក Al-Khelaifi បានលើកឡើងដល់អ្នកផ្តួចផ្តើមគម្រោងដែលមានប្រធានក្លឹប Real Madrid លោក Florentino Perez ដែលនៅតែព្យាយាមចង់បង្កើតព្រឹត្តិការណ៏ក្របខណ្ឌលីកថ្មីនៅអឺរ៉ុបនេះឡើងសាជាថ្មីម្តងទៀត។ Al-Khelaifi បានលើកឡើងយ៉ាងដូច្នេះថាៈ ខ្ញុំអាចទទួលបានសែកជាសាច់ប្រាក់សុទ្ធចំនួន ៤00 លានអឺរ៉ូ។ ពួកគេបានអញ្ជើញខ្ញុំដើម្បីចូលរួមព្រឹត្តិការណ៏ Super League ។ បន្ទាប់មក នៅពេលដែលខ្ញុំឆ្លើយថាទេ ពួកគេបាននិយាយថា ពួកគេមិនបានអញ្ជើញខ្ញុំទេ ។បញ្ហាបង្កើតព្រឹត្តិការណ៏នោះឡើងគឺមិនមានស្ថេរភាពទេ។ និងមិនមានចក្ខុវិស័យហិរញ្ញវត្ថុរយៈពេលវែងឡើយបើទោះបីជាបាននិយាយអំពីកិច្ចសន្យាស្របច្បាប់យ៉ាងណាក៏ដោយ ។លោក Florentino Perez បាននិយាយជាមួយខ្ញុំនៅការប្រកួត Champions League ប៉ុន្តែខ្ញុំបានឆ្លើយចម្លើយអវិជ្ជមានចំពោះគាត់ ខ្ញុំបាននិយាយថា ខ្ញុំរីករាយក្នុងការនិយាយ ប៉ុន្តែប្រសិនគាត់បន្តធ្វើរឿងនោះ ខ្ញុំមិនចាប់អារម្មណ៏ទេ។
ទីបំផុត រចនាសម្ព័ន្ធនៃ Super League បានបែកបាក់នៅពេលដែលក្លឹបយក្ស Premier League ទាំងប្រាំមួយបានដកខ្លួនចេញពីគម្រោងនោះពោលគឺ ៤៨ម៉ោងបន្ទាប់ពីការប្រកាស ជាផ្លូវការណ៏។
ប្រភព៖ Sportsmole