ប្រទេសអេហ្ស៊ីបបានដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំងនឹងក្រុមជម្រើសជាតិសេណេហ្គាល់ក្រោមហេតុផលដែលពួកគេអះអាងថាក្រុមរបស់ខ្លួនបានទទួល រងនូវការរើសអើងជាតិសាសន៍និងអំពើភេរវកម្មដោយអ្នកគាំទ្រដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតវគ្ គ Play- Off នៅទីក្រុងដាកា។ នៅក្នុងសេចក្តីថ្លែងការណ៍របស់សមាគមបាល់ទាត់អេហ្ស៊ីប EFA បានបញ្ជាក់យ៉ាងដូច្នេះថាៈ ខ្លួនបានដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំងនឹងសមភាគីសេណេហ្គាល់មុនការប្រកួត ដោយដាក់ពាក្យបណ្តឹងនេះទៅកាន់ FIFA, សហព័ន្ធបាល់ទាត់អាហ្វ្រិក CAF អ្នកសង្កេតការណ៍ការប្រកួត និងមន្ត្រីសន្តិសុខ។
ការស៊ុតបាល់ប៉េណាល់ទី របស់ Sadio Mane បាននាំអោយក្រុមពួកគេមានឪកាសកក់កៅអីជុំផ្តាច់ព្រ័ត្រព្រឹត្តការណ៏ World Cup ២០២២ ដោយការផ្តួលអេហ្សីបដែលមានមិត្តរួមក្រុម Liverpool កីឡាករ Mohamed Salah គឺជាប្រធានក្រុមអេហ្ស៊ីប ស្របពេលខ្សែប្រយុទ្ធឆ្នើមរូបនេះ គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលត្រូវបានអ្នកទស្សនាជាច្រើននាក់ដាក់គោលដៅវាយប្រហារដោយការប្រើកាំរស្មីឡាស៊ែរពណ៌បៃតងបាញ់សំដៅក្នុងន័យរំខានដល់ពួកគេអំឡុងការប្រកួតនោះជាពិសេសគឺកំលុងពេលត្រៀមទាត់បាល់កាត់សេចក្តី១១ម៉ែត្រ។
ប្រភពមួយផ្សេងទៀតក៏បានអះអាងផងដែរថារថយន្តក្រុងដែលបានដឹកក្រុមជម្រើសជាតិអេហ្ស៊ីបត្រូវបានវាយប្រហារបណ្តាលឲ្យមានអ្នករងរបួសនិងបែកកញ្ចក់រថយន្តផងដែរ។
ប្រភព៖ BBC