Bernardo Silva បានទទួលស្គាល់ថាក្រុមជម្រើសជាតិព័រទុយហ្គាល់នៅមានសម្ពាធក្នុងការទទួលបានសិទ្ធិសម្រាប់ចូលរួមការប្រកួត ព្រឹត្តិការណ៏ប្រកួត World Cup ២០២២ ប៉ុន្តែខ្សែបម្រើក្រុមកំពុងនាំមុខតារាង Premier League បានធានាថាក្រុមរបស់ខ្លួននិង អាចទប់ទល់បញ្ហាប្រឈមនៅពេលនេះបានសម្រាប់ការប្រកួតដែលនិងប្រព្រឹត្តទៅនៅរាត្រីថ្ងៃអង្គារស្អែកនេះ។
ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប២០១៦ព័រទុយហ្គាល់បានយកឈ្នះទួរគីក្នុងលទ្ធផល ៣ទល់និង១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវគ្គ Play-off កាលពីថ្ងៃព្រហស្បតិ៍ ស្របពេលក្រុមអសូរីអ៊ីតាលីរបស់លោក Roberto Mancini អស់ឪកាស និង ធ្លាក់ចេញក្រោមថ្វីជើងក្រុម North Macedonia ខណៈកីឡាករ Aleksandar Trajkovski រកបានគ្រាប់ជ័យជម្នះនៅនាទីទី ៩២ នៅឯការប្រកួតនាទីក្រុង Palermo ។
សម្រាប់ក្រុមលោក Fernando Santos មានឪកាសដោយសារត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្ រPlay-Off នៅកីឡដ្ឋាន Dragao របស់ Porto ដើម្បីមានឪកាសឈានទៅលេងនៅ World Cup ជាលើកទីប្រាំមួយជាប់ៗគ្នា ក្រោយខកខាន មិនបានបង្ហាញខ្លួនក្នុងព្រឹត្តការណ៏ប្រកួតដ៏កក្រើកនេះរយៈពេល បីលើកជាប់ៗគ្នាពោលគឺនៅចន្លោះឆ្នាំ ១៩៩០និង ១៩៩៨ ។
សម្រាប់ North Macedonia កំពុងសម្លឹងរកឪកាសទៅលេងនៅ World Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រ ២៧ ឆ្នាំរបស់ពួកគេ ក្រោយមានឪកាសបង្ហាញខ្លួនចូលលេង Euro ២០២០ កាលពីឆ្នាំមុន ខណៈ Silva ដឹងថាក្រុមរបស់ Blagoja Milevski នឹងមិនមានការរួញរាដើម្បីប្រយុទ្ធយកកៅអីនោះទេ។
ប្រភព៖ Besoccer