យ៉ាងហោចណាស់មានមនុស្ស២៦នាក់បានរងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងអ្នកគាំទ្រគូប្រជែងពីរ នៅក្នុងការប្រកួតលីកកំពូលម៉ិកស៊ិកកាលពីថ្ងៃអាទិត្យ។ យោងតាមការចុះផ្សាយរបស់ BBC បានលើកឡើងថាៈ ម្ចាស់ជើងឯក Liga MX Atlas បានទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Queretaro ហើយបានរកគ្រាប់បាល់នាំមុខ ១-0 មុនពេលអ្នកគាំទ្រពីក្រុមអ្នកគាំទ្រទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកនៅក្នុងការប្រកួតនោះនៅនាទីទី៦៣តង់ទីពីរ។
ទោះយ៉ាងណាការប្រកួតនោះត្រូវបានបោះបង់ចោល ខណៈដែលអំពើហិង្សាបានកើតមានពេញបន្ទុក លើទីលានប្រកួត ដោយក្រុមគ្រួសារអ្នកគាំទ្រមួយចំនួនបានរត់គេចខ្លួន ខណៈដែលជនបង្កទាំងពីរបានប្រើហិង្សាវាយគ្នាទៅវិញទៅមកជាមួយនឹងវត្ថុដូចជាកៅអី និង ធុងសំរាម។ទោះយ៉ាងណាប្រភពក្រៅផ្លូវការណ៏បានបញ្ជាក់ប្រាប់ផងដែរថាៈមានមនុស្សរហូតដល់ទៅ ១៧ នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នា ជាមួយនឹងរូបភាពដែលមាននៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយបង្ហាញពីអ្នកគាំទ្រស្លៀកបានដេកដួលនៅលើដីប្រកបដោយដោយថ្លុកឈាម។គណកម្មការរៀបចំការប្រកួត Liga MX បានទទូចថា :ការស៊ើបអង្កេតបានចាប់ផ្តើមយ៉ាងស៊ីជម្រៅ នឹងធ្វើឡើងដើម្បីកំណត់មូលហេតុនៃជម្លោះដែលបានកើតមានដ៏ព្រៃផ្សៃនិងពិបាកទទួលយកនៅពេលនេះ។
ទោះបីជាមិនមានអ្នកស្លាប់ក៏ដោយ ក៏យើងមិនអាចនិយាយថានេះមិនមែនជាសោកនាដកម្មនោះទេយោងការលើកឡើងរបស់អភិបាលរដ្ឋ Queretaro លោក Mauricio Kuri បាននិយាយកាលពីថ្ងៃអាទិត្យ។លោកបានបន្ថែមថា :ក្នុងចំណោមមនុស្សទាំង ២៦ នាក់ដែលត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ មានបីនាក់បានចេញពីមន្ទីរពេទ្យ ប៉ុន្តែ មានបីនាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ ១០នាក់ស្ថិតក្នុងស្ថានភាពស្រាល និង ១០នាក់ទៀតមិនធ្ងន់ធ្ងរ។
ប្រភព៖ BBC