ខ្សែការពារ Adil Rami របស់ក្លឹប Troyes បានលើកឡើងថាកំពូលខ្សែប្រយុទ្ធ Lionel Messi គឺជាខ្សែប្រយុទ្ធដែលមិនពិបាកការពារនិងរារំាងនោះទេនាពេលនេះ ។គួរបញ្ជាក់ថារវាងកីឡាករដែលលេងក្នុងតំណែងខុសគ្នាទាំងពីររូបនេះធ្លាប់ជួបប្រឈមគ្នានៅលើទីលានប្រកួតជាញឹកញាប់អំឡុងការប្រកួតនៅលីកកំពូលអេស្បាញខណៈដែល Rami ពីមុនធ្លាប់លេងអោយ Valencia និង Sevilla និងបានលេងតទល់ជាមួយ Messi ១២ ដងប៉ុន្តែក្រុមដែល Rami មានវត្តមានចូលលេងមិនដែលឈ្នះម្តងណាឡើយ។ ទីបំផុត Messi និង Rami ដែលមានអាយុប្រហាក់ប្រហែលគ្នាពោលគឺ Rami បង១ឆ្នាំជាថ្មីម្តងទៀតមានឪកាសជួបគ្នានៅក្របខ័ណ្ឌលីកកំពូលបារំាង។
កីឡាករអន្តរជាតិបារាំងវ័យ៣៥ឆ្នាំរូបនេះបានប្រាប់ប្រាប់គេហទំព័រផ្លូវការរបស់ Ligue 1 ថាៈ ពិតណាស់កំលុងពេលលេងអោយក្លឹបដែលប្រឈមជាមួយ Messi ក្រុមមិនដែលឈ្នះទេប៉ុន្តែមានស្មើ ៣លើក ហើយខ្ញុំបានព្យាយាមរារាំងគាត់ដោយទាញអាវ ៤ទៅ៥ ដងដែរ (Ramiសើច) អ្វីដែលអាក្រក់បំផុតនោះគឺជា ២- ១ ទល់នឹង Barca (ថ្ងៃទី ៣ ខែតុលាឆ្នាំ ២០១៥) ហើយខ្ញុំបានរងរបួសមិនបានចូលលេងនោះទេ។
Rami បន្ថែមថាបើទោះបី Messi មិនពិបាកទប់ទល់ប៉ុន្តែ១២ប្រកួតពេលលេងប្រឈមជាមួយម្ចាស់ពានបាល់មាស៥សម័យពិតជាធ្វើបានល្អជាមួយសកម្មភាព បំលាស់ទីមិនជារហ័សទេគឺយឺតៗ។ ទោះយ៉ាងណា Rami បញ្ជាក់ថា Messi មិនសូវជានៅឆ្ងាយពីរូបគេនោះទេ ពិសេសគឺការបណ្តើរបាល់ពីពាក់កណ្តាលតារាង និង ការជួបប្រឈមគ្នាមិនថានៅទីតាំង ក្នុងនិងក្រៅចំនុចអកហ្សើ Offside គឺតែងតែមានការគាំទ្រពីសំណាក់អតីតខ្សែបម្រើស្លាប Pedro ជានិច្ចជាកាលផងដែរ។ PSG បានយកឈ្នះ Troyes ២ទល់និង១ កាលពីដើមរដូវកាល Ligue 1 មុនពេល Rami ចូលរួមជាមួយក្លឹបហើយភាគីទាំងពីរនិងត្រលប់មកជួបគ្នាម្តងទៀតនៅថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២២ ខាងមុខ។
ប្រភព៖ Sportsmole