ការចាប់ផ្តើមដឹកនាំក្លឹបដោយមិនទាន់ស្គាល់ជ័យជម្នះរបស់លោក Patrick Vieira ក្នុងនាមជាអ្នកចាត់ការទូទៅក្លឹប Crystal Palace បានកើនឡើងរហូតដល់ទៅ ៣ ប្រកួតខណៈដែលក្រុមស្ទាំងខៀវបានរងបរាជ័យ ១ទល់និង០ នៅលើក្រុម Watford ក្នុងការប្រកួតពានរង្វាន់ League Cup ជុំទី ២ កាលពីថ្ងៃអង្គារ។

វីរបុរសក្រុមកាំភ្លើងធំ Arsenal រូបនេះបានចូលមកដឹកនាំក្លឹបជំនួសលោក Roy Hodgson ដែលជាគ្រូបង្វឹកដ៏មានប្រជាប្រិយភាពនៅរដូវកាលថ្មីនេះ ប៉ុន្តែអតីតខ្សែបម្រើក្រុមកាំភ្លើងធំ និង ក្រុមជម្រើសជាតិបារាំង បានប្រឈមនិងការចាប់ផ្តើមដឹកនាំក្លឹបដ៏លំបាកសម្រាប់ក្រុមដែលមានមូលដ្ឋាននៅភាគខាងត្បូងទីក្រុងឡុងដ៍មួយនេះ។

គួរបញ្ជាក់ថា Crystal Palace បានចាញ់ក្នុងលទ្ធផល ៣-០ នៅលើទឹកដីក្រុមតោខៀវ Chelsea ក្នុងការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Premier League របស់ពួកគេមុនពេលស្មើជាមួយ Brentford ក្នុងលទ្ធផល០ទល់និង០ កាលពីថ្ងៃសៅរ៍។​ Vieira ត្រូវបានបានក្លឹបបារាំង Nice បណ្តេញចេញពីតំណែងនៅឆ្នាំ ២០២០ ខណៈដែលរូបលោកនិងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុម West Ham នៅ Premier League នៅថ្ងៃសៅរ៍មុនពេលជួបក្រុម Tottenham និង Liverpool ក្នុងការប្រកួតពីរលើកដំបូងរបស់ពួកគេបន្ទាប់ពីសម្រាកក្រោយបំពេញកាតព្វកិច្ចលើឆាកអន្តរជាតិ។