លោក Pep Guardiola បានបញ្ជាក់ថាខ្សែបម្រើកណ្តាលពីររូបដ៏សំខាន់របស់ក្លឹប Man. City គឺ Kevin de Bruyne និង Phil Foden នឹងត្រូវអវត្តមានមួយរយៈពេលខ្លីដោយសារបញ្ហារបួស។សម្រាប់ De Bruyne វ័យ ៣០ ឆ្នាំបានរងរបួសសរសៃពួរកជើងយ៉ាងខ្លាំងនៅការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប២០២០ ពេលដែល ប៊ែលហ្សិកចាញ់ក្នុងវគ្គ ៨ ក្រុមចុងក្រោយជាមួយក្រុមអសុរីអ៊ីតាលី។
សម្រាប់ Foden មានវ័យ២១ ឆ្នាំខកខានបង្ហាញខ្លួនអោយ អង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រដោយសារមានបញ្ហារបួសប្រអប់ជើង។មានន័យថាកីឡាករវ័យ២៥ឆ្នាំដែលមានកំនត់ត្រាថ្លៃបំផុតក្នុងពិភាពបាល់ទាត់អង់គ្លេសតម្លៃ១០០លានផោន Jack Grealish នឹងត្រៀមចូលបង្ហាញខ្លួនជាលើកដំបូងក្នុងនាម កីឡាករបម្រុងសម្រាប់ការប្រកួតពានបើករដូវកាលថ្មី Community Shield នៅថ្ងៃសៅរ៍វេលាម៉ោង ១១: ១៥នាទី ទល់នឹងម្ចាស់ជើងឯក FA Cup គឺ Leicester City ។
អ្នចកាត់ការសញ្ជាតិអេស្បាញលោក Guardiola បន្ថែមថាសម្រាប់ (Grealish) មិនទាន់ត្រៀមខ្លួនដើម្បីចាប់ផ្តើមក្នុង ជម្រើស ១១នាក់ដំបូងទេ។ ព្រោះតែគាត់ត្រូវបហ្វឹកហាត់តែម្នាក់ឯងប៉ុន្តែថ្ងៃនេះរូបគេនឹងធ្វើដំណើរជាមួយយើង ដើម្បីជួបជាមួយក្រុមសម្រាប់ការប្រជុំក្រុមធំ។
លោក Brendan Rodgers អ្នកចាត់ការទូទៅរបស់ Leicester បានបញ្ចេញអារម្មណ៏ពិតមុនការប្រកួតថាៈវាជាជំនួប ដ៏អស្ចារ្យសម្រាប់យើង។ យ៉ាងណាមិញក្រុមរហស្សនាមកញ្ជ្រោងខៀវ មានបញ្ហារបួសតំបន់ការពារដូចជា Wesley Fofana, Jonny Evans, James Justin និង Timothy Castagne ។ សម្រាប់ខ្សែការពារបារាំង Fofana គឺជាកីឡាករតែម្នាក់ដែលលោក Rodgers ព្រួយបារម្មណ៏បំផុត បន្ទាប់ពីរងរបួសបាក់ជើងក្នុងការប្រកួតមិត្តភាពទល់នឹង Villarreal កាលពីថ្ងៃពុធ។
ប្រភព៖ BBC