ក្រុមជម្រើសជាតិអ៊ីតាលីបានផ្តួលគូប្រជែងដ៏ជូរចត់គឺអេស្ប៉ាញដោយបាល់ប៉េណាល់ទីកាត់សេចក្តីម៉ោងបន្ថែម ក្នុងលទ្ធផល៤ទល់និង២វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃច័ន្ទដើម្បីកក់កៅអីវគ្គផ្តាច់ព្រ័ត្រព្រឹត្តការណ៏ Euro ២០២០ នៅឯកីឡដ្ឋាន Wembley ។ក្រុមអសូរីអ៊ីតាលីរកបានគ្រាប់បាល់បញ្ចូលទីបើកឆាកនាំមុខដោយកីឡាករ Pederico Chiesa នៅនាទីទី៦០ ដោយការបញ្ជូនបាល់របស់ Jorginho មុនពេល Alvaro Morata វាយបកតាមស្មើវិញនៅនាទីទី ៨០ដោយការបញ្ចូនរបស់ Dani Olmo និងបន្ត ស្មើគ្នារហូតបញ្ចប់ការប្រកួតនិងរក្សាលទ្ធផលរហូតបញ្ចប់ម៉ោង បន្ថែមក្នុងលទ្ធផល ១ ទល់និង១។
កីឡាករ Manuel Locatelli មិនអាចសម្រេចគ្រាប់បាល់កាត់សេចក្តី១១ម៉ែត្របើកឆាកដំបូង អោយអ៊ីតាលីខណៈ Daniel Olmo និង Alvaro Morata ខ្លួនឯង ខកខានធ្វើបានសម្រេចសម្រាប់អេស្បាញពោលគឺមិនបានសម្រេចទី២គ្រាប់ ខណៈអ៊ីតាលីធ្វើបានយ៉ាងល្អទាំង៤គ្រាប់ចុងក្រោយ។បញ្ចប់លទ្ធផលអ៊ីតាលី៤-២អេស្បាញដូច្នេះអ៊ីតាលី បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រដោយត្រៀមជួបជាមួយអង់គ្លេសឬដាណឺម៉ាកដែលនិងធ្វើការប្រកួតនៅវេលាម៉ោង២រំលងអធ្រាតថ្ងៃទី៨កក្កដា២០២១នៅកីឡាដ្ឋាន Wembley មុនពេលការប្រកួតផ្តាច់ព្រ័ត្រនិងធ្វើឡើងនៅទីកន្លែងដដែលនាថ្ងៃអាទិត្យខាងមុខនេះ។
អ៊ីតាលីដែលមិនស្គាល់ចាញ់សោះនៅក្នុងការប្រកួតចំនួន ៣៣ ប្រកួតខណៈក្រោមការដឹកនាំរបស់ លោក Roberto Mancini បានបង្កើតស្នាដៃគឺជាក្រុមដែលល្អបំផុតនៅក្នុងការប្រកួតហើយបានឈ្នះការប្រកួតចំនួន ១៣ លើកចុងក្រោយរបស់ពួកគេហើយសមនឹងទទួលបានឪកាសទៅកាន់វគ្គផ្តាច់ព្រ័ត្រនាពេលនេះ។
ប្រភព៖ BBC