Patrick Vieira បានចាប់ឱកាសក្លាយជាអ្នកចាត់ការហើយ ដោយលោកនឹងដឹកនាំក្រុម Crystal Palace ក្នុងក្របខណ្ឌ Premier League រដូវកាលក្រោយនេះ។
អតីតកីឡាកររបស់ក្រុម Arsenal ខាងលើនេះ បានចុះកុងត្រាដឹកនាំក្រុមរហូតដល់ទៅ៣ឆ្នាំ គិតចាប់ពីរដូវកាលនេះតទៅ។ ដោយលោកចូលខ្លួននេះ គឺជំនួសតំណែងរបស់លោក Roy Hodgson ដែលបានប្រកាសលាឈប់ ក្រោយពីចប់រដូវកាលមុន។ ស្របពេលលោក Vieira នេះធ្លាប់ដឹកនាំក្រុម២ដែរ គឺ New York City FC និង Nice។
បុរសវ័យ៤៥ឆ្នាំខាងលើនេះមុនដឹកនាំក្រុម Crystal នេះ ក៏មានក្លឹបដទៃទៀតទាក់ទងដែរដូចជា Spurs និង Everton ជាដើម មុនពេលក្លឹប២នេះរកបានអ្នកចាត់ការថ្មីដូចគ្នា។ កាលនៅជាកីឡាករខ្សែបម្រើរូបនេះបានជួយ Arsenal ឈ្នះ Premier League ៣ដង FA Cup ៤ដងនិង Community Shield ៣ដងផងដែរ៕
ប្រភព៖ Skysports