ក្រុមជម្រើសជាតិបែលហ្ស៊ិកនិងត្រូវអវត្តមានខ្សែបម្រើឆ្នើម Kevin De Bruyne សម្រាប់ការប្រកួតព្រឹត្តការណ៏ Euro ២០២០ជាមួយក្រុមដែលឡើងជើងខ្លាំងបំផុតគឺអ៊ីតាលីសម្រាប់វគ្គ៨ក្រុមចុងក្រោយនៅថ្ងៃទី៣ កក្កដា ២០២១វេលាម៉ោង២ទាបភ្លឺម៉ោងនៅប្រទេសកម្ពុជាយើង។មុនជំនួបវគ្គ១/៤ផ្តាច់ព្រ័ត្រដ៏សំខាន់នេះខ្សែបម្រើក្រុម Leicester City កីឡាករ Youri Tielemans បានធ្វើការពណ៌នា មិត្តរួមជាតិដែលលេងអោយក្រុម Man.City រូបនេះនៅក្នុងសន្និសីទកាសែតថាៈ Kevin បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្រុមនាពេលកន្លងមក។ ព្រោះនៅក្នុងគំនិតរបស់ខ្ញុំគាត់តែងតែធ្វើការសម្រេចចិត្តបានត្រឹមត្រូវទោះបីជា អ្នកគិតថាការបញ្ជូនបាល់របស់គាត់និងមិនត្រឹមត្រូវចំគោលដៅក៏ដោយ។តែការបង្កើតឪកាសបញ្ចប់ទីចំគោលដៅជាច្រើនរបស់គាត់ពិតជាបាន ជួយក្រុម យើងបានច្រើន។វីរបុរសដែលបានជួយLeicester លើកពាន FA Cup រូបនេះបន្ថែមទៀតថាៈ ក្នុងនាមជាក្រុមមួយយើងត្រូវបង្កើតជម្រើសជាច្រើនលើការបញ្ជូនបាល់កាន់តែច្រើនទោះពេលខ្លះមិនចំគៅលដៅនិងបញ្ចប់ទីបានតែជាជាការជ្រើសរើសដ៏ត្រឹមត្រូវ។
សម្រាប់គ្រូបង្វឹកបែលហ្ស៊ិកលោក Roberto Martinez បានប្រកាសជាផ្លូវការណ៏ផងដែរថា De Bruyne បានត្រូវប្តូរចេញនៅដើមតង់ទីពីរដោយសាររបួសកជើងពេលផ្តួលក្រុមការពារតំណែងជើងឯកព័រទុយហ្កាល់ ស្របពេលDe Bruyne ក៏អវត្តមានពីការហ្វឹកហាត់កាលពីថ្ងៃព្រហស្បត្ត៏ផងដែរ។ទោះបីជាជួបបញ្ហារបួសតែ De Bruyne បានស៊ុតបញ្ចូលទី ១ គ្រាប់និងបង្កើតឪកាសបញ្ចប់ទី២ដងសម្រាប់ព្រឹត្តិការណ៏ Euro ២០២០ ដែលក្នុងនោះបានជួយអោយបែល្សិគទទួលបានជ័យជំនះទាំង៤ ប្រកួត។យ៉ាងណាមិញគ្រូបង្វឹកសញ្ជាតិអេស្បាញលោក Martinez សារភាពថាពិបាកជ្រើសកីឡាករមកជំនួសតំណែងរបស់ De Bruyne ណាស់។
ក្រុមចំណាត់ថ្នាក់លេខ៣ World Cup ២០១៨ប៊ែលហ្សិកកំពុងសម្លឹងឪកាសឆ្លងផុតវគ្គ៨ក្រុមក្រោយពីពួកគេខកបំណងបានហាលអាវត្រឹមវគ្គ ១/៤ អឺរ៉ូឆ្នាំ ២០១៦កន្លងទៅ ខណៈអ៊ីតាលីក្រោមការដឹកនាំរបស់លោក Roberto Mancini គឺជាក្រុមខ្លាំងដូចគ្នាដែលពួកគេត្រៀមប្រឈម។
ប្រភព៖ Besoccer