បន្ទាប់ពីបានព្យាយាមទម្លាក់ក្រុមជើងឯក World Cup បារាំងនៅព្រឹត្តិការណ៍យូរ៉ូ ២០២០ ដោយជោគជ័យរួចមកក្រុមជម្រើសជាតិស្វីសនិងត្រូវមានភារកិច្ចចំពោះមុខដ៏ធំមួយទៀតទល់នឹងក្រុមអេស្បាញនៅថ្ងៃសុក្រស្អែកនេះវេលាម៉ោង១១យប់ក្រោយពីបានឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៏បាល់ទាត់ដ៏ធំនៅទ្វីបអឺរ៉ុបជាលើកដំបូងក្នុងរយៈពេល ៦៧ ឆ្នាំ។
ក្រុមគ្រូបង្វឹកលោក Vladimir Petkovic ដែលបានព្យាយាមវាយបកតាមស្មើក្រោយត្រូវបារាំងរកគ្រាប់បាល់នាំមុខ១ទល់និង៣ បានរុញច្រានឪកាសពួកគេរហូតដល់មានឪកាសផ្តួលជើងខ្លាំងដែលជាម្ចាស់ជើងឯករងEuro២០១៦ ដោយបាល់ ប៉េណាល់ទីកាត់សេចក្តីម្ខាង៥គ្រាប់ខណៈវីរបុរសបាល់ទាត់ពិភពលោក Kylian Mbappe ខកខានធ្វើមិនបាល្អគ្រាប់បាល់កាត់សេចក្តីចុងក្រោយគេនោះ ។ ទោះយ៉ាងណាស្វីសកំពុងសម្លឹងមើលឪកាសដ៏ភ្ញាក់ផ្អើលមួយទៀតទល់និងក្រុមឡើងជើងអេស្បាញ ដែលបានស៊ុតបាល់បញ្ចូលទីគូបដិបក្សរហូតដល់ទៅ១០ គ្រាប់ សម្រាប់២ប្រកួតចុងក្រោយ។
Alvaro Morata ដែលបានជួយឱ្យក្រុមរបស់ខ្លួនឈ្នះក្រូអាត ៥ទល់និង៣ ម៉ោងបន្ថែមចង់សាងកេរ្ត៏ឈ្មោះឈ្នះជើងឯកទ្វីបអឺរ៉ុបជាលើកទី ៤ ខណៈខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus និងក្រុមគ្រួសារបានរងនូវការប្រមាថពីសំណាក់អ្នកគាំទ្រនៅទីក្រុង Seville ក្រោយមិនបានបង្ហាញទម្រង់លេងល្អក្នុងវគ្គជម្រុះក្នុងពូល។ យ៉ាងណាមិញអេស្បាញមានប្រវត្តិល្អពេលជួបស្វីសពោលគឺ ចាញ់តែមួយលើកគត់ ក្នុងការជួបគ្នា ២២ លើកដែលជាការបរាជ័យ ១-០ នៅអាហ្រ្វិកខាងត្បូងក៏នៅតែមិនបានរារាំងដំណើរការ ឈានទៅដណ្តើមជើងឯកបាល់ទាត់ពិភពលោកឆ្នាំ ២០១០ របស់ពួកគេបានឡើយ។
Sergio Busquets ដែលជាប្រធានក្រុមអេស្ប៉ាញនិងជាកីឡាករតែម្នាក់គត់បន្ទាប់ពីនោះគឺ ខ្សែបម្រើម្នាក់ទៀតរបស់ Barcelona កីឡាករ Jordi Alba ដែលជាសមាជិកជ័យលាភី Euro ឆ្នាំ ២០១២ កំពុងមានវត្តមានជាមួយក្រុមលោក Luis Enrique ស្របពេលជ័យជម្នះលើក្រូអាតក្នុងវគ្គ១៦ក្រុមគឺជាជ័យជំនះឈានដល់វគ្គនេះជាលើកដំបូងគិតចាប់តាំងពីពួកគេធ្លាប់ផ្តួលអ៊ីតាលី ៤ទល់និង០ ដើម្បីឈ្នះពានរង្វាន់ Euro ២០១២វគ្គផ្តាច់ព្រ័ត្រនិងជា លើកទី២ជាប់គ្នាចន្លោះឆ្នាំ២០០៨និង២០១២ ។
ប្រភព៖ Besoccer