ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ពិតជាធ្វើបានល្អមែនសម្រាប់ការប្រកួតបិទពូលនៅយប់មិញនេះ ដោយយកឈ្នះលើក្រុមស្លូវ៉ាគីក្នុងលទ្ធផល ៥-០ ។
ខ្សែប្រយុទ្ធ Alvaro Morata នៅត្រឹមនាទី១២ ក៏ទទួលបានឱកាសប៉េណាល់ទី១គ្រាប់ទៅហើយ ប៉ុន្តែរូបគេនៅតែមិនអាចសម្រេចទីបានដដែល។ យ៉ាងណាមិញ បើទោះជាប៉េណាល់ទីមិនចូលក៏ដោយ ក៏ក្រុមអេស្ប៉ាញមិនបានបោះបង់ ពោលគឺបន្ដព្យាយាម រហូតរកបានដល់ទៅ៥គ្រាប់សម្រាប់ការប្រកួតនេះ។
ការទទួលបាន៣ពិន្ទុបន្ថែមទៀតនេះ បានធ្វើឱ្យអេស្ប៉ាញមាន៥ពិន្ទុឆ្លងកាត់៣ប្រកួត និងឈរនៅចំណាត់ថ្នាក់លេខ២ក្នុងពូល E ។ ពួកគេនឹងប៉ះជាមួយក្រុមក្រូអាតសម្រាប់ការប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយ៕
ប្រភព៖ Dailymail