ក្រុមអង់គ្លេស បានយកឈ្នះលើក្រុមជម្រើសជាតិក្រូអាតក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតពានរង្វាន់ Euro 2020 កាលពីយប់មិញនេះ។
ក្នុងការប្រកួតនេះដែរ ក្រុមអង់គ្លេសមិនបានដាក់កីឡាករមួយចំនួនដែលអ្នកគាំទ្រចង់ឃើញដូចជា Sancho និង Chilwell ឱ្យលេងនោះទេ។ ចំពោះហេតុផលនេះដែរ ត្រូវបានគ្រូបង្វឹក Southgate របស់អង់គ្លេស បាននិយាយថា៖ “កីឡាករទាំង២នាក់នេះ មិនបានជាប់ឈ្មោះនោះទេ យើងត្រូវការកីឡាករនៅតំបន់ច្បាស់លាស់។ ខ្ញុំគិតថា Trippier នឹងធ្វើបានល្អប្រកួតនេះ ហើយរូបគេពិតជាធ្វើបានមែន”។
រំលឹកថានេះជាជ័យជម្នះបើកឆាកការប្រកួតធំលើកដំបូងសម្រាប់ក្រុមអង់គ្លេសហើយចាប់តាំងពីឆ្នាំ១៩៦៦មក។ ខណៈដែលរដូវកាលនេះ អង់គ្លេសក៏ជាបេក្ខភាពមួយត្រូវបានគេមើលឃើញថាអាចប្រជែងពានរង្វាន់បានផងដែរ៕
ប្រភព៖ Goal