លោក Roberto Martinez គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិកបានបញ្ជាក់ថានិងត្រូវប្រើប្រាស់ពេលវេលាយ៉ាងហោចណាស់៤ទៅ៥ថ្ងៃទៀតដើម្បីបញ្ជាក់អោយកាន់តែច្បាស់ពីស្ថានភាពរបួសរបស់ខ្សែបម្រើ Kevin de Bruyne ថារូបគេនិងអាចចូលលេងសម្រាប់ព្រឹត្តការណ៏ Euro ២០២០ រឺយ៉ាងណានោះឮ ។ខ្សែបម្រើឆ្នើម របស់ក្រុមមេឃខៀវ Man. City បានរងរបួសបាក់ច្រមុះនិងប៉ះពាល់ប្រស្រីភ្នែកខាងឆ្វេងនៅក្នុងការប៉ះទង្គិចជាមួយខ្សែការពារអន្តរជាតិអាឡឺម៉ង់ Antonio Rudiger របស់ក្រុម Chelsea អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃសៅរ៍។
ការប្រកួតលើកដំបូងរបស់ប៊ែលហ្សិកគឺត្រូវប្រកួតជាមួយរុស្ស៊ីនៅថ្ងៃទី ១២ ខែមិថុនាមុនពេលពួកគេជួបជាមួយដាណឺម៉ាក នៅថ្ងៃ ១៧ មិថុនា និងបន្តជួបហ្វាំងឡង់នៅថ្ងៃទី២១ មិថុនាបន្តទៀត ។
ខ្សែបម្រើវ័យ២៩ ឆ្នាំ រូបនេះបានសរសេររៀបរាប់ប្រាប់នៅលើបណ្តាញសង្គមថាគាត់មានអារម្មណ៍មិនមានបញ្ហាឈឺចាប់អ្វីនោះទេកំលុងថ្ងៃអាទិត្យនេះ។ព្រមជាមួយគ្នានេះដែរគ្រូបង្វឹកលោក Martinez បាននិយាយថាគាត់បានឆ្លងកាត់ការធ្វើតេស្តិ៍នៅមន្ទីរពេទ្យនិង បានវិលត្រឡប់ទៅទីក្រុង Manchester វិញ មុនពេល ចូលរួមជាមួយក្រុមនេះនៅសប្តាហ៍ក្រោយដូចដែលបានគ្រោងទុក។
ប្រភព៖ BBC