ខ្សែការពារកណ្តាលក្រុមហង្សក្រហម Liverpool កីឡាករ Virgil van Dijk បានបដិសេធចូលរួមជាមួយក្រុមជម្រើសជាតិ ហូល្លង់ក្នុងព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអឺរ៉ុបនៅរដូវក្តៅនេះ។ការលើកឡើងរបស់កីឡាករវ័យ ២៩ ឆ្នាំរូបនេះរូបនេះបន្ទាប់ពីខ្លួនកំពុងតែជាសះស្បើយពីការវះកាត់បញ្ហារបួសសរសៃពួរជង្គង់យ៉ាងធ្ងន់ធ្ងរក្រោយការប៉ះទង្គិចជាមួយអ្នកចាំទី Everton កីឡាករ Jordan Pickford កាលពី ខែតុលាឆ្នាំមុន។

ប្រធានក្រុមជម្រើសជាតិហូឡង់រូបនេះបានបញ្ជាក់ប្រាប់ថាៈ ខ្ញុំមានអារម្មណ៍ថារាងកាយរបស់ខ្ញុំកំពុងតែត្រូវបានស្តារនិតិសម្បទាឡើងវិញដើម្បីឈានទៅរកភាពប្រសើរឡើងនាពេលដ៏ខ្លីខាងមុខនេះ ដូច្នេះវាជាការសម្រេចចិត្តដ៏ត្រឹមត្រូវដែលខ្ញុំបានសំរេចចិត្តមិនចូលរួមព្រឹត្តការណ៏ប្រកួតបាល់ទាត់មួយនេះ មុនពេលរដូវកាលថ្មី២០២១-២០២២ចាប់ផ្តើម។

អវត្តមានរបស់ Van Dijk ធ្វើអោយ Liverpool បានតស៊ូយ៉ាងលំបាកក្នុងការប្រជែងតំណែងTop-៤នៅរដូវកាលនេះ ដើម្បីចាប់យកកៅអីទៅលេងនៅក្របខណ្ឌ Champion League ហើយបច្ចុប្បន្នក្លឹបឈរនៅលេខរៀងទី ៦ នៃក្របខ័ណ្ឌ Premier League ។យ៉ាងណាមិញមិត្តរួមក្រុម២រូបដែលលេងតួនាទីជាខ្សែការពារកណ្តាលដូចគ្នាផងដែរនោះគឺ Joe Gomez និង Joel Matip ក៏ត្រូវខកខានមិនបានចូលលេងដោយសារតែបញ្ហារបួសរយៈពេលយូរផងដែរ។

ប្រភព៖ BBC