Andres Iniesta បានធ្វើឱ្យអ្នកគាំទ្របាល់ទាត់នៅជុំវិញពិភពលោកពេញចិត្តជាថ្មីម្តងទៀតយ៉ាងខ្លាំងក្រោយពីរូបគេបានបន្ត កុងត្រាថ្មីរយៈពេល ២ ឆ្នាំជាមួយក្លឹប Vissel Kobe នៅលីកកំពូលជប៉ុនបន្តទៀត។ដូច្នេះសុពលភាពនេះ និងធ្វើអោយ វីរបុរសដែលបាន ជួយជម្រើសជាតិអេស្បាញឈ្នះពាន World Cup កាលពីឆ្នាំ២០១០ខិតកាន់តែកៀកវ័យ ៤០ ឆ្នាំបន្ទាប់ ពីរូបគេបដិសេធមិនព្រមចូលនិវត្តន៏ពីអាជីពនោះ។
Iniesta កីឡាករប្រវត្តិសាស្រ្តរបស់ក្រុម Barcelona រូបនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីចំពេលដែលរូបគេឈាន ចូលវ័យ ៣៧ ឆ្នាំខណៈដែលក្លឹប Vissel បានដាក់លេខអាវរបស់ Iniesta នៅលើបណ្តាញសង្គមដើម្បីចូលរួមរីករាយនឹងការបន្តស្នាក់នៅយូរអង្វែងជាមួយក្លឹបបន្តទៀតនោះ។
ក្រោយចាកចេញពី Barcelona នៅឆ្នាំ២០១៨Iniesta បានបង្ហាញវត្តមានចំនួន ៧៧ លើកនៅគ្រប់ការប្រកួតទាំងអស់ សម្រាប់ Vissel ក្នុងរយៈពេល ៣ រដូវកាលនៅ J- League ដោយរកបាន ១៦ គ្រាប់និង Assist ១៨ ដង និងបាន ជួយ ក្លឹប លើកពាន Emperor Cup និងពាន Japanese Super Cup ។
ប្រភព៖ Dailymail