ទីបំផុត Luka Modric បានបង្កើតកំនត់ត្រាក្លាយជាកីឡាករក្រូអាតដែលបង្ហាញខ្លួនចូលលេងអោយក្រុមជម្រើសជាតិបានច្រើនជាងគេបំផុតក្រោយការគាំទ្រច្រើនជាងគេបន្ទាប់ពីផ្តួល Cyprus ក្នុងលទ្ធផល១ទល់និង០នៅ វគ្គជម្រុះព្រឹត្តការណ៏ពានរង្វាន់ World Cup ឆ្នាំ២០២២ កាលពីយប់ថ្ងៃសៅរ៏។
Modric ខ្សែបម្រើក្រុមអធិរាជស Real Madridដែលមានវ័យ៣៥ឆ្នាំបានតាមស្មើកំណត់ត្រារបស់កីឡាករ Darijo Srna ជាខ្សែការពារស្លាបស្តាំរបស់ក្លឹប Shakhtar Donetsk កាលពីដើមសប្តាហ៍នេះដោយបង្ហាញខ្លួនសរុបបាន១៣៤ប្រកួត។
មានន័យថា Modric បានបង្ហាញខ្លួនសរុបលើកទី ១៣៥ សម្រាប់ក្រុមរហស្សនាមក្រឡាអុកក្រូអាតនិងជាម្ចាស់ពាន Ballon D’or ១សសម័យកាល រូបនេះបានក្លាយជាកីឡាករដ៏ឆ្នើមម្នាក់សម្រាប់មាតុភូមិដែលស្ថិតនៅភាគអឺរ៉ុបភាគកណ្តាល ក្រោយពីចូលលេងអោយក្រុមជម្រើសជាតិជាលើកដំបូងនៅខែមីនាឆ្នាំ ២០០៦ មកម្លេះ។
ប្រភព: Goal