ការចាប់ផ្តើមអាជីពរដូវកាលដំបូងរបស់ខ្សែប្រយុទ្ធ Luis Suarez ជាមួយក្លឹប Atletico Madrid នៅតែបន្តទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមានបន្តាប់ពីខ្សែប្រយុទ្ធ ជើងចាស់អ៊ុយរូហ្គាយរូបនេះរកបានគ្រាប់បាល់២គ្រាប់ ក្នុងជំនួបប្រកួតស្មើគ្នាជាមួយក្រុមភ្ញៀវ Celta Vigo កាលពីយប់ថ្ងៃច័ន្ទ ។

មិនត្រឹមតែឈរនៅលើអតីតមិត្តរួមក្រុមMessiក្នុងនាមកីឡាកររកគ្រាប់បាល់បានច្រើនបំផុតក្រោយចាកចេញពី Barcelona នោះទេ។ អតីតខ្សែប្រយុទ្ធ Ajax និង Liverpool រូបនេះ បាបបំបែកកំណត់ត្រាអតីតគូប្រជែង Cristiano Ronaldo ដោយរកគ្រាប់បាល់បាន១៦គ្រាប់ក្រោយបង្ហាញខ្លួនបាន១៧ប្រកួត ដើម្បីក្លាយជាកីឡាករដែលរកគ្រាប់បាល់បានលឿនបំផុតសម្រាប់ក្រុមគ្រូបង្វឹកលោក Diego Simeone ខណៈ Ronaldo ធ្លាប់រកបានត្រឹមតែ១៥គ្រាប់នៅរដូវកាល២០០៩-២០១០កន្លងទៅជាមួយក្រុមអធិរាជស Real Madrid។

ទោះបីជាបានត្រឹមតែស្មើគ្នាក្នុងលទ្ធផល២ទល់និង២ ប៉ុន្តែកីឡាករវ័យ ៣៤ ឆ្នាំរូបនេះ បានជួយក្រុមម្ចាស់ផ្ទះបន្តឈរនៅលើ កំពូលតារាង La Liga ដោយមានគម្លាត៨ពិន្ទុពីក្រុមBarcelona។

វីដេអូ: