គ្រូបង្វឹកថ្មីក្រុម West Brom លោក Sam Allardycen នៅតែមិនអាចរកឃើញជ័យជំនះអោយ ក្រុមក្រោយចូលមកដឹកនាំដំបូងកាលពីយប់ថ្ងៃអាទិត្យបន្ទាប់ពីខកខាកមិនបានដឹកនាំក្លឹបអាជីព ក្នុងរយៈ ពេលពីរឆ្នាំកន្លះ ខណៈត្រូវក្រុម Aston Villa ផ្តួលក្នុងលទ្ធផល៣ទល់និង០ ។
គេហទំព័រ The Sun បានចុះផ្សាយថាៈក្រុម West Brom បានចាប់ផ្តើមចរចារគ្នាជាមួយមិត្ត ចាស់របស់ខ្លួនគឺលោក Steve Bruce ដែលបច្ចុប្បន្នកំពុងដឹកនាំ Newcastle United អំពីការផ្ទេរយក អតីតកូនក្រុមធ្លាប់លេងនៅ West Ham គឺខ្សែប្រយុទ្ធ Andy Carroll នៅពេលទីផ្សារដោះដូរកីឡាករ និងបើកនៅខែមករាខាងមុខនេះ។
គួរបញ្ជាក់ថា Carroll ចាប់ផ្តើមអាជីពជាមួយ Newcastle បានវិលត្រឡប់មកកាន់ទឹកដី St James Park វិញនៅខែសីហាឆ្នាំ ២០១៩ ប៉ុន្តែឪកាសចូលលេងក្រោមការដឹកនាំរបស់លោក Bruce មានកំរិត។ នៅរដូវកាលនេះរូបគេចូលលេងសរុបនៅក្របខណ្ឌ Premier League បាន ១៨០ នាទី ដោយក្នុងនោះសរុប ៧ ប្រកួតនឹងការបង្ហាញខ្លួន ២ ប្រកួតទៀតនៅពានរង្វាន់Carabao Cup។
ប្រភព៖ Sportbible