ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានធ្លាក់ចេញពីពានរង្វាន់ UEFA Nations League ហើយកាលពីយប់មិញនេះ ក្រោយពីចាញ់ក្រុមបែលហ្សិកក្នុងលទ្ធផល ២-០។
ក្នុងការប្រកួតនៅយប់មិញនេះ ក្រុមម្ចាស់ផ្ទះបែលហ្សិកបាននាំមុខមុន២គ្រាប់តាំងពីតង់ទី១ ដោយ Tielemans ក្នុងនាទីទី ១០ មុនពេល Merten រកបានគ្រាប់ទី២នៅនាទី២៣។ ក្រុមអង់គ្លេស មិនអាចមានគ្រាប់បាល់កើតឡើងឡើយ បើទោះជាព្យាយាមវាយសម្រុកណាស់ដែរក៏ដោយ។ ចប់ការប្រកួត បែលហ្សិកបានយកឈ្នះក្នុងលទ្ធផល ២-០។
ដោយឡែកសម្រាប់ការប្រកួតនេះដែរ មានន័យថាក្រុមអង់គ្លេសបានធ្លាក់ចេញពីពានរង្វាន់ Nations League ទៅហើយ បើទោះជានៅសល់១ប្រកួតក្នុងដៃទៀតក៏ដោយ។ បច្ចុប្បន្នពួកគេនៅលេខ៣ក្នុងតារាង មានតែ៧ពិន្ទុប៉ុណ្ណោះលេង៥ប្រកួតកន្លងមក។ ស្របពេលក្រុមបែលហ្សិកស្ថិតនៅលេខ១កំពូលតារាង៕