ក្រោយពីប្រឈមនិងអវត្តមានខ្សែការពារកណ្តាល Virgil van Dijk ដែលត្រូវអវត្តមានពេញមួយរដូវកាលក្រោយរងរបួសសរសៃពួរសាច់ដុំកាលពីខែមុនពេលប្រកួតជាមួយក្រុមEvertonនោះវិបត្តិបញ្ហារបួសរបស់ក្រុម Liverpool កាន់តែស៊ីជម្រៅបន្ថែមទៀតកាលពីថ្ងៃពុធនេះក្រោយពីខ្សែការពារ Joe Gomez រងរបួសជង្គង់កំលុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអង់គ្លេសបន្ថែមទៀត។

ក្រុមការពារតំណែងជើងឯក Premier League ក៏ត្រូវអវត្តមានខ្សែការពារស្តាំ Trent Alexander-Arnold រហូតដល់ខែធ្នូបន្ទាប់ពីរងរបួសកំភួនជើងក្នុងលទ្ធផលស្មើគ្នាជាមួយក្រុមគូប្រជែង Man.City។ ទោះយ៉ាងណាកីឡាករ Fabinho ដែលដើរតួនាទីជំនួស Van Dijk នៅមិនទាន់ជាសះស្បើយពីរបួស១០០ភាគរយនៅឡើយទេ។

អ្នកចាត់ការទូទៅលោក Jurgen Klopp បានបញ្ជាក់ប្រាប់ថាៈខ្ញុំមិនអាចប្រាប់ថាវាធ្ងន់ធ្ងរប៉ុណ្ណាទេពីព្រោះគាត់មិនទាន់ទទួលបានការស្កេននៅឡើយ។ តែការពិតគាត់ប្រាកដជា ខកខានការប្រកួតមិត្តភាពសម្រាប់អង់គ្លេសទល់នឹងសាធារណរដ្ឋអៀរឡង់នៅថ្ងៃព្រហស្បតិ៍ហើយនិងការប្រកួត Nations League ជាមួយបែលហ្ស៊ិកនិងអ៊ីស្លង់នៅពេលបន្តទៀត។

ប្រភព៖ Besoccer