លោក Jorge Jesus គ្រូបង្វឹក Benfica រំពឹងថាខ្សែប្រយុទ្ធវ័យក្មេង Darwin Nunez នឹងមានតម្លៃខ្លួន លក់ចេញថ្លៃជាងអតីតខ្សែប្រយុទ្ធ Joao Felix ដែលត្រូវបានក្លឹបលក់ទៅ At.Madrid ក្នុងតម្លៃ១២៦លានយូរ៉ូកាលពីខែកក្កដាឆ្នាំ២០១៩ទៅទៀត។
អ្នកចាត់ការទូទៅក្លឹបយក្សព័រទុយហ្គាល់ហ៊ានវាយតម្លៃដូច្នេះក្រោយពីឃើញ Nunez បង្ហាញទម្រង់លេងបានល្អដោយរកបានគ្រាប់បាល់ស៊ុតបញ្ជូលទីដល់ទៅ៣គ្រាប់( Hat-trick)ក្នុងជំនួបការប្រកួតជម្រុះបើកឆាកក្នុងពូលពានរង្វាន់ Europa League ដោយឈ្នះក្រុមជើងខ្លាំងប៉ូឡូញ Lech Poznan ក្នុងលទ្ធផល ៤-២ កាលពីថ្ងៃព្រហស្បតិ៍។
ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយបច្ចុប្បន្នមានវ័យ២១ឆ្នាំរូបនេះបានក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេរបស់ក្លឹបនៅលីកកំពូលព័រទុយហ្គាល់ Benfica ក្រោយពីរូបគេបានផ្ទេរពីក្លឹបនៅលីកលំដាប់ទី២ អេស្បាញគឺ Almeria មក ក្នុងតម្លៃ ២៤ លានយូរ៉ូ កាលពីថ្ងៃទី៤កញ្ញាកន្លងទៅ។
ប្រភព៖ Goal