Real Madrid មិន​ស្ថិត​ក្នុង​ចំណោម​ក្រុម​គេ​គិត​​អាច​នឹង​ឈ្នះ​ពាន Champions League រដូវ​កាល​នេះ​ទេ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Jorge Voldano អតីត​កីឡាករ​របស់ Real។

Madrid គឺ​ជា​ក្រុម​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Champions League ដោយ​ឈ្នះ​ពាន​នេះ​​ដល់​ទៅ​១៣​ដង ​ក្នុង​នោះ​៤ដង​នៅ​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ។ ភាព​ជោគជ័យ​របស់ Madrid ចុងក្រោយ​គឺ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zinedine Zidane។

យ៉ាងណាមិញ​ នៅ​២​រដូវ​កាល​ចុងក្រោយ​ Real Madrid ហាក់​ធ្លាក់​សមត្ថភាព ជា​ពិសេស​លេង​​បាន​ត្រឹម​​វគ្គ​១៦​ក្រុម​ចុងក្រោយ​ប៉ុណ្ណោះ។ យោង​តាម​កត្តា​ទាំង​នេះ​លោក Jorge Voldano បាន​និយាយ​ថា៖ “Madrid មិន​ស្ថិត​ក្នុង​ជម្រើស​ក្រុម​ដែល​គេ​គិត​ថា​ឈ្នះ Champions League ឡើយ។ ពួកគេ​ស្ថិត​ក្នុង​ដំណាក់​កាល​ផ្លាស់ប្ដូរ ​ហើយ​វា​ពិត​ជា​លំបាក​ខ្លាំង​ណាស់​ពី​ព្រោះ​អ្នក​ពឹង​ផ្អែក​លើ​រឿង​ជា​ច្រើន”។

បន្ទាប់​ពី​ចាប់​ឆ្នោត​បែងចែក​ពូល​កាល​ពី​យប់​មិញ Real Madrid ស្ថិត​ក្នុង​ពូល B ជាមួយ Shaktar Donetsk, Inter Milan និង Monchengladbach៕ ​​​​​

ប្រភព៖ Sabay News