ក្រុមមេឃខៀវ Man.City នៅថ្ងៃអង្គារដើមសប្តាហ៏នេះបានប្រកាសជាផ្លូវការណ៏សម្រាប់ដំណើរការបញ្ចប់ការផ្ទេរយកខ្សែបម្រើស្លាប Ferran Torres ដោយជោគជ័យពីក្លឹប Valencia របស់អេស្បាញមកកាន់ទឹកដី Etihad Stadium របស់អង់គ្លេសមុនរដូវកាលថ្មី២០២០-២០២១ចាប់ផ្តើម។
កីឡាករក្រុមជម្រើសជាតិអេស្បាញវ័យក្រោម២១ឆ្នាំ Ferran បានចុះកិច្ចសន្យាលេងអោយម្ចាស់ជើងឯករង Premier League ចំនួន៥ឆ្នាំក្នុងតម្លៃខខ្លួន២៣លានយូរ៉ូ។ Torres បានប្រាប់គេហទំព័រផ្លូវការណ៏របស់ក្លឹបថាៈខ្ញុំរីករាយដែលបានចូលរួមជាមួយ Man.City ព្រោះកីឡាករជាច្រើនតែងចង់ចូលរួមលេងជាមួយក្រុមដែលមានខ្សែប្រយុទ្ធដ៏មុតស្រួចនៅលើពិភពលោកមួយនេះ។
អតីតកីឡាករវ័យក្មេងរបស់ក្លឹបប្រចៀវខ្មៅ Valencia រូបនេះបន្តថាៈជាមួយបច្ចេកទេស និង ការលើកទឹកចិត្តរបស់លោក Pep Guardiola ជាមួយបច្ចេកទេសដឹកនាំដ៏បិនប្រសព្វ និង ជាគ្រូបង្វឹក ដែលមានប្រវត្តិបណ្តុះបណ្តាលកីឡាករឆ្នើមបានជាច្រើនរូបដូច្នេះធ្វើអោយខ្ញុំមិនអល់អែក និង ចូលរួមជាមួយគាត់ដើម្បីបំពេញក្តីសុបិន្តនោះទេ។
ប្រភព៖ Sport.Es