Napoli បានផ្តលគូប្រជែង Juventus ដោយលទ្ធផល ៤ទល់និង២ តាមរយៈការកាត់ស៊ុតបាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រ Coppa Italia បន្ទាប់ពីបញ្ចប់លទ្ធផលស្មើគ្នា០ទល់និង០ក្នុងការប្រកួតបិទទ្វាកីឡាករដោយមិនមានអ្នកគាំទ្រនៅឯកីឡាដ្ឋាន Stadio Olimpico ដែលជាទឹកដីរបស់ក្រុម Roma។
ជ័យលាភីរបស់ Napoli បានផ្តល់ដល់លោក Gennaro Gattuso ជាពានរង្វាន់ក្នុងស្រុកដ៏ធំលើកដំបូងរបស់អតីតខ្សែបម្រើក្រុមជម្រើសជាតិអ៊ីតាលីក្នុងនាមជាអ្នកចាត់ការទូទៅ ។ ទោះយ៉ាងណាលទ្ធផលនេះគឺជារឿងខកចិត្តទៅវិញសម្រាប់លោក Maurizio Sarri ដែលត្រូវដឹកនាំក្រុមបរាជ័យប្រឈមនិងក្លឹបចាស់ Napoli ដែលគ្រូបង្វឹកវ័យ៦១ឆ្នាំរូបនេះធ្លាប់ដឹកនាំ៣រដូវកាលមុនពេលផ្លាស់ទៅដឹកនាំ Chelsea នារដូវកាល២០១៨-២០១៩។
ប្រភព៖ BBC